ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធអគារសិក្សា និងទីចាត់ការសរុប ២១បន្ទប់ នៅអនុវិទ្យាល័យហ៊ុនសែនបឹងកុក ដែលស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
អគារសិក្សាមួយខ្នង កម្ពស់ ៣ជាន់ ស្មើ ១៨បន្ទប់ និងអគារទីចាត់ការមួយខ្នងស្មើ ៣បន្ទប់ ក្នុងអនុវិទ្យាល័យ ហ៊ុន សែន បឹងកុកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ជូនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ក្នុងពេលសម្តេចអញ្ជើញចុះសំណេះសំណាលជាមួយមន្រ្តីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម។
Facebook សម្តេចតេជោនឹងផ្សាយផ្ទាល់ (Live) ពីកំពង់ចាម នៅម៉ោង ៨:០០នាទីព្រឹកបន្តិចទៀតនេះ
...