យុវជនដើមកំណើតខ្មែរនៅបារាំងចង់ឲ្យកីឡាប៉េតង់កម្ពុជាមានសមត្ថភាពចូលរួមកម្រិតពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នៅទីលានរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាលោក Brendan Sovannah BIN ជាជនជាតិបារាំងមានដើម កំណើតខ្មែរបានមកបង្ហាញពីរបៀបលេងប៊ូលដល់កីឡាករកីឡាការិនីកម្ពុជាដែល កីឡាប្រភេទនេះកំពុងពេញនិយមនៅ ប្រទេសបារាំង។ ការបង្ហាញរបៀបលេងប៊ូលនេះក្រោមការណែនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលស្នើឲ្យកីឡាករអាជីពប៊ូលនៅប្រទេសបារាំងមកបង្ហាត់ និងបង្កើន សមត្ថភាពដល់គ្រូបង្វឹកកម្ពុជា ។

លោក Brendan Sovannah BIN បាននិយាយថា មុនពេលបោះប៊ូលគេត្រូវ រត់ចម្ងាយ៧ម៉ែត្រជាមុនសិនហើយត្រូវបោះភ្លាមៗ តែម្ដង ក្នុងរយៈពេលប្រកួតគឺ១ម៉ោង៣០នាទីអ្នកណាបានពិន្ទុច្រើនគឺជាអ្នកឈ្នះប៊ូលលេងលឿន និងរហ័សជាង ប៉េតង់ ។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបាន មានប្រសាសន៍ថា ប៉េតង់លេងយកពិន្ទុ ដែលកំណត់ការចាញ់ឈ្នះអ្នកណារកបាន ១៣ពិន្ទុមុនដោយពិន្ទុចាញ់ឈ្នះមិនឲ្យ ស្ថិតក្នុងស្ថានភាពនៅជាប់គ្នាឡើយ ។ ប៉េតង់មានការប្រកួតម្នាក់ទល់ម្នាក់ ២នាក់ទល់២នាក់ ៣នាក់ទល់៣នាក់ និង ការវាយយកពិន្ទុ សម្រាប់ប៉េតង់ពេលគេ បោះត្រូវរក្សាលំនឹងជើងមិនឲ្យកម្រើកឡើយ ។

លោកអគ្គលេខាធិការរងបានបន្តថា សម្រាប់ប៊ូលទោះបីទីលានមានស្ថានភាព ដូចប៉េតង់ក៏ពិតមែន ប៉ុន្តែគេលេងលើទីលានដែលមានបណ្ដោយប្រវែង២៧,៥០ម៉ែត្រ និងទទឹង២,៥០ម៉ែត្រទៅ៣ម៉ែត្រហើយ របៀបលេងគឺប្រហាក់ប្រហែលនឹងវិញ្ញាសាវាយយកពិន្ទុដែរ ប៊ូលមានទម្ងន់១,៤០ គីឡូក្រាមនិងមានអង្កត់ផ្ចិត១១០សង់ទី ម៉ែត្រ ។ នៅពេលប្រកួតគឺមានខ្សែទីមួយ នៅពីមុខប៊ូល២គ្រាប់ និងប៊ីមួយចម្ងាយ៥៩សង់ទីម៉ែត្រហើយដែលអ្នកវ៉ៃត្រូវតែវ៉ៃ ឲ្យចំប៊ូលណាមួយដែលគេបានកំណត់បើវ៉ៃខុសឬវ៉ៃចំទាំង២មិនបានពិន្ទុឡើយ ។

លោកអគ្គលេខាធិការរងបានអំពាវនាវរកអ្នកដែលចេះលេងប៉ូលមកជួយបង្ហាត់ ដល់គ្រូរបស់កម្ពុជាព្រោះត្រៀមដាក់ឲ្យ ប្រកួតអូឡាំពិកឆ្នាំ២០២៤នៅប្រទេស បារាំង ។ លោកក៏បានព្យាយាមឲ្យគេបញ្ជូន មកសហព័ន្ធប៊ូល និងប៉េតង់កម្ពុជានូវឯក សារបទបញ្ជាប្រកួតដើម្បីមន្ត្រីរបស់លោកបានមើលនិងឈ្វេងយល់ដែលកម្ពុជាមានធនធានមនុស្ស តែខ្វះគ្រូបង្ហាត់និងឯកសារ បច្ចេកទេស ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបាននាំយកប្រភេទកីឡាប៊ូល មួយប្រភេទដែលមានប្រភពនៅប្រទេសបារាំងតែនៅប្រទេសកម្ពុជានិយមលេងតែប៉េតង់ប៉ុណ្ណោះដែលកីឡាប៉េតង់នេះមានការប្រកួតក្នុងកម្រិតពិភពលោកអាស៊ី និងថ្នាក់តំបន់ ប៉ុន្តែសម្រាប់ប៊ូលខ្មែរយើង មិនទាន់និយមលេងនៅឡើយទេហើយ មនុស្សជាច្រើនច្រឡំថាប៉េតង់ជាប្រភេទ ប៊ូលដែរ ៕ សារីម

...

1663 Brendan Sovannah BIN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print