អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១អស់ចំនួន៣ខ្នងផ្អើលប្រជាពលរដ្ឋនាំយកបំពុងតពន្លត់អគ្គីភ័យយកមកបាញ់នៅតែមិនរលត់ទៀតក៏ទាក់ទនង់ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍និងរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ផងដែរ។

ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខាងមុខផ្សារអ៊ីអន តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុស្រាប់តែឮសំលេងផ្ទុះចេញពីផ្ទះជាន់ទី១គេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះ។ បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនោះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។ ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កុំឲ្យមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទោះជាយ៉ាងណាមិញ ដោយការឆេះនេះឆេះនៅជាន់ទី១ហើយផ្លូវឌួងហែមហើយជាផ្លូវតូចទៀតដូច្នេះមានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។

សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺដើមចេញមកពី ឆ្លងចរន្តភ្លើងរហូតមកដល់ថ្ងៃដដែលម៉ោង៦និង៤៥នាទីល្ងាចទើបអាចពន្លត់ឲ្យរលត់ទៅវិញ និងប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់១៦គ្រឿងផងដែរ៕ ស រស្មី

...

IMG_6543IMG_6544IMG_6542IMG_6540IMG_6539

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print