ខ្សឹបដាក់ត្រចៀក៖ សមត្ថកិច្ចជំនាញមិនបង្រ្កាបជំនួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

សមត្ថកិច្ចជំនាញខេត្តឧត្តរមានជ័យត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនបានចាប់ ក្រុមឈ្មួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យឡើយ ខណៈមុខឈ្មួញដដែលៗហើយសមត្ថកិច្ចយកលុយពីឈ្មួញមុខដដែលៗ។ ប្រភពព័ត៌មានបានបញ្ជាក់ថា សព្វថ្ងៃនេះ ជំនួញឈើគ្រញូងនៅតែមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងតែការបង្រ្កាបពីសមត្ថកិច្ចជំនាញនៅតែអសកម្មដែលធ្វើឲ្យឈ្មួញអាចប្រព្រឹត្តបទល្មើសបានស្រួល។

ឈ្មួញឈើឈ្មោះ រ៉ា ឈ្មោះ ជឿន ឈ្មោះ ស៊ូ និងឈ្មោះ រស់ ជក់ រស់នៅក្រុងសំរោង ព្រមទាំងមានឈ្មួញមួយចំនួនទៀតពួកគេតែងតែបានឲ្យលុយទៅមេខ្លោងដើម្បីកេណ្ឌប្រមូលពលរដ្ឋឡើងភ្នំដងរែកចូលកាប់ឈើគ្រញូងក្នុងទឹកដីសៀម។ សកម្មជនព្រៃ ឈើនៅខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ដោយសារតែអំពើពុករលួយ និងភាពក្រីក្រ ទើបពិបាកដោះស្រាយបញ្ហាខាងលើ ។

ក្រុមឈ្មួញឈើខាងលើត្រូវគេដឹងថា ចាំប្រមូលទិញនិងដឹកជញ្ជូនឈើពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឆ្លងទៅប្រទេសវៀត ណាម។ ប្រភពដដែលបានបញ្ជាក់ថា ឈើដែលឈ្មួញទិញមិនមែនមានតែឈើគ្រញូងនោះទេ ពោលគឺថែមទាំងមានប្រភេទឈើប្រណីតផ្សេងៗទៀតផងដែរ។

សកម្មជនព្រៃឈើនៅខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ពួកឈ្មួញគឺជាអ្នកផ្តើមគំនិត ឲ្យពលរដ្ឋចូលកាប់ឈើគ្រញូង និងប្រឈមគ្រោះថ្នាក់រងនូវការបាញ់សម្លាប់ពីទាហានឈុតខ្មៅសៀមជាច្រើនលើកច្រើនសាហើយ។ ដូច្នេះបើសមត្ថកិច្ចចាប់ក្រុមមេខ្លោងទាំងនេះគឺបទល្មើសឈើគ្រញូងនឹងស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋនឹងមិនរងគ្រោះជាបន្តបន្ទាប់ដែលមានករណីខ្លះត្រូវទាហានបាញ់ស្លាប់ដូចសត្វធាតុ ៕

...

2015-06-04 12-23-54Picture5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print