រដ្ឋាភិបាលក្រុងប៉េកាំបានសម្រេចបញ្ជូន ទាហាន១មុឺននាក់ទៅកាន់តំបន់ស៊ីនជាំងដើម្បីការពារការវាយប្រហារភេរវកម្ម និង ក្រុមបះបោរ។
តាមសារព័ត៌មាន Liberation បាន ផ្សាយថាទាហានចិនជាង១មុឺននាក់បានយាមល្បាតនៅតាមដងវិថីនានាក្នុងទីក្រុង Urumqi ខេត្តស៊ីងជាំង ក្រោយពេលរដ្ឋា ភិបាលបើកយុទ្ធនាការវាយប្រហារប្រឆាំងក្រុមភេរវកម្មនៅទីនោះ។
ប៉ូលិសប្រមាណ ១.៥០០នាក់ប្រដាប់ ដោយអាវុធ បានដាក់ពង្រាយនៅទីក្រុង ធំៗចំនួន៣ គឺទីក្រុង Hotan, Kashgar និងAksu ដែលតែងតែរងការវាយប្រហារដោយក្រុមភេរវកម្ម និងក្រុមបះបោរជ្រុល និយម។
តំបន់ស៊ីនជាំង ជាទីកន្លែងមានជនជាតិអ៊ុយហ្គ័រកាន់សាសនាអ៊ិស្លាមរស់នៅច្រើនបំផុត។ នាពេលថ្មីៗនេះដែរតំបន់នោះតែងតែរងការវាយប្រហារ និងប៉ះទង្គិចគ្នារវាង ប៉ូលិសនឹងក្រុមបះបោរទាមទារផ្តាច់ខ្លួន។
មន្ត្រីចិនបានបញ្ជាក់ថា ការវាយប្រហារ ទាំងឡាយនាពេលកន្លងមកបង្កឡើង ដោយក្រុមជនជាតិអ៊ុយហ្គ័រ ដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវកម្មនៅក្រៅ ប្រទេស៕
ប្រែសម្រួល៖ ម៉ែវ សាធី