កីឡាកាយសម្ព័ន្ធហ្វឹកហាត់ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ធំៗ៣កម្រិតអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧នេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានត្រៀមកីឡាករទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ អន្តរជាតិចំនួន៣ព្រឹត្តិការណ៍ធំៗក្នុងនោះមានដូចជាព្រឹត្តិការណ៍កាយសម្ព័ន្ធអេរ៉ូប៊ិចអាស៊ីក្នុងអំឡុងខែកញ្ញា និងខែតុលានៅ ប្រទេសម៉ុងហ្គោលី, ព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅព្រះរាជាណាចក្រថៃ ដែលនឹងដំណើរការនៅចន្លោះខែ មិថុនា និងខែកក្កដា និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡាស៊ីដែលជាព្រឹត្តិការណ៍ធំ។

លោកអគ្គលេខាធិការបានបន្តថា សម្រាប់ ៣ព្រឹត្តិការណ៍នេះសហព័ន្ធបានត្រៀម កីឡាករ៣រូប និងអេរ៉ូប៊ិចមួយក្រុមទៀតដែរ ដើម្បីត្រៀមចូលរួមនៅក្នុងព្រឹត្តិការណ៍ទាំង៣នេះ។ លោកបន្តទៀតថា មូលហេតុដែលលោកខំស្វះស្វែងបញ្ជូនកីឡាករកីឡាការិនី ទៅចូលរួមប្រកួតនៅក្រៅប្រទេសគឺលោកចង់អភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីមានន័យថា បើកីឡាករកីឡាការិនីយើងហ្វឹកហាត់ហើយមិនបានទៅប្រកួតជាលក្ខណៈអន្តរជាតិនោះទេ កីឡាករកីឡាការិនីទាំងនោះមិនអាចបង្កើនគុណផលកីឡាបាននោះទេ។

លោក ណយ ផាន់ណា បញ្ជាក់ថា ជាការពិតកាលណាបើយើងហាត់មិន ចេញទៅប្រកួតលក្ខណៈអន្តរជាតិសោះ គឺយើងមិនអាចបង្កើនគុណផលកីឡាបាននោះទេ ដាច់ខាតយើងត្រូវតែបញ្ជូនទៅកាលបើយើងបញ្ជូនទៅនោះកីឡាករកីឡាការិនីយើងអាចមើលឃើញអំពីអ្វីដែលកំពុងមានការវិវត្តឬការអភិវឌ្ឍនៅលើពិភពលោក បច្ចុប្បន្ននេះ អ៊ីចឹងពួកគាត់មានចំណាប់ អារម្មណ៍ក្នុងការតាមទៅលើកីឡាករដែលនៅជុំវិញខ្លួនរបស់យើងឬមួយកីឡាករកំពូល របស់ពិភពលោក ។ ឧទាហរណ៍បើយើងយកកំបិតមួយមកប្រើហើយគ្រាន់តែ សំលៀងរួចដាក់ចោលក៏មិនអាចធ្វើការអីកើតដែរ។ រីឯកីឡាបើគ្មានការប្រកួត អន្តរជាតិទេ នឹងមិនអាចស្វែងរកនូវគុណភាពច្បាស់លាស់បានឡើយទោះបីជាយកគ្រូកម្រិតណា ឬកីឡាប្រភេទណាក៏ដោយ បើហាត់នៅក្នុងប្រទេសហើយគ្មានការ ប្រកួតនោះគឺមិនអាចអភិវឌ្ឍបច្ចេកទេសបាននោះទេ ។ សូមបញ្ជាក់ថា កីឡាករ៣ រូបដែលសហព័ន្ធត្រៀមបញ្ជូនទៅចូលរួម៣ព្រឹត្តិការណ៍នោះ មានកីឡាករ សម រីម កីឡាករ វៃ ភក្រ្តា និងកីឡាករ ឈឿន សុខដែន ៕ សារីម

...

sarim (1) sarim (4) sarim (3) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print