ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាននាំគ្នាវាយរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់២ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូសព្ទ័ដៃ១គ្រឿងពីនារីម្នាក់បានសម្រេច កាលវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះរ៉ា វុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះនៅម្ដុំអារីខ្សាច់ ខេត្តកណ្ដោល ។ ជនរងគ្រោះឈ្មោះ កុយ ឌួងវក្ខ័ល ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់ផ្ទះ៩៣ សង្កាត់គោកឃ្លៀង សង្កាត់ភ្បំពេញថ្មី ខណ្ឌសែនសុខ។
បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថាមុនដោយមុនកើតគាត់បានជិះម៉ូតូចេញមកផ្ទះខណៈពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់ម៉ូតូ១គ្រឿងខ្លួនជិះម៉ូតូម៉ាកស្តុបពី ពណ៌ក្រហម អត់ចាំស្លាកលេខស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃ១គ្រឿងពីជនរងគ្រោះដែលចក់ទួរសព្ទ័ពីក្រោយបានសម្រេចភ្លាមៗនោះក៏ត្រូវមានអ្នកធ្វើដំណើរតាមផ្លូវនឹងជនរងគ្រោះបានដេញតាមពីក្រោយរហូតដល់ផ្លូវលេខ១៦៧ក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោកធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយឲ្យដួលម៉ូតូក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានខណៈនោះក៏ត្រូវនគរបាលប៉ុស្តិ៍ទឹកល្អក់២បានមកដល់ផងដែលក៏បាននាំខ្លួនជនសង្ស័យម្នាក់។ ចំណែកជនសង្ស័យម្នាក់ទៀតលើកមូ៉តូជិះគេចខ្លួនបាត់សម្រោលតែមង្ត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកប៉ុស្តិ៍ទឹកល្អក់២ប្រគល់ឲ្យទៅសមត្ថកិច្ចខណ្ឌ៧មករានាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី៕ ស រស្មី
...