ភ្នំពេញ៖ ក្មេងទំនើងម្នាក់ក្នុងចំណោម បក្ខពួកជាង១០នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីបង្កហិង្សាព្រួតគ្នាវាយទៅលើក្រុមមន្ត្រីយោធានៅអង្គភាពឆត្រ យោងលេខ៩១១ ដែលមានគ្នាជាង១០ នាក់ដូចគ្នា ហើយកំពុងតែធ្វើដំណើរតាម ដងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់៣នាក់ ប៉ុន្តែ ភ្លាមៗនោះត្រូវបានសមត្ថកិច្ចចាប់បានតែ ម្នាក់ ចំណែកបក្ខពួកច្រើននាក់ទៀតរត់ គេចខ្លួនបាត់។
ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវវ៉េងស្រេងមុខក្លិប ហ្វាន់ ក្នុងភូមិ ជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួននោះ ឈ្មោះ វ៉ែន វិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះទី១-ឈ្មោះ ផូ សុភា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិ អណ្តូងឫស្សី ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង, ទី២-ឈ្មោះ ឆិល ណាត់ អាយុ២៤ ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងប្រាសាទ ស្រុកបាទី ខេត្តតាកែវ និងទី៣-ឈ្មោះឡឹក ចាន់ថុល អាយុ២០ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ។
មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅបានឱ្យ ដឹងទៀតថា នៅមុនពេលកើតហេតុមាន ក្រុមកូនទាហាននៃអង្គភាពឆត្រយោង លេខ៩១១មានគ្នាចំនួន១៧នាក់បាននាំ គ្នាជិះម៉ូតូដើរលេងដោយធ្វើដំណើរតាម បណ្តោយផ្លូវវ៉េងស្រេងក្នុងគោលបំណង ទៅរាំលេងកម្សាន្តនៅក្លឹប មីតណាយ។ ខណៈដែលពួកគេជិះម៉ូតូមកដល់ចំណុច កើតហេតុខាងលើក៏លេចមុខក្រុមបងធំមាន គ្នាប្រមាណជាង១០នាក់ប្រដាប់ដោយ ដំបងឈើ ដំបងទីប ដុំឥដ្ឋ ដុំថ្មមកវាយទៅលើក្រុមមន្ត្រីយោធាខាងលើទើបធ្វើឱ្យ យោធាទាំងនោះវាយតបតទៅវិញបង្កការ ភ្ញាក់ផ្អើលពេញផ្លូវដូចរឿងក្នុងកុនហុងកុង និងបណ្តាលឱ្យយោធា៣នាក់រងរបួស ធ្ងន់។ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅបានចុះទៅធ្វើអន្តរាគមន៍និងឃាត់ ខ្លួនក្រុមជនបង្កហេតុបានម្នាក់និងបក្ខពួកជាង១០នាក់ទៀតនាំគ្នាគេចខ្លួនបាត់ ស្រមោល៕ សុខាសែនជ័យ