សាលាខណ្ឌដូនពេញ​ ប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦​ ទិវាអន្តរជាតិនារី​ ៨​ មីនា​

ចែករំលែក៖

ភ្នំពេញ៖ នាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨ មីនា ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ។

ក្នុងពិធីនោះដែរ ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោកស្រី និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី ព្រមទាំងមានការចូលរួមអបអរសាទរពីលោកអភិបាលរង លោកនាយក នាយករង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជានារីក្រោមឱវាទ នៅរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ សង្កាត់ ផ្សារ ទាំងអស់សរុបចំនួន១១៣រូប។

នៅក្នុងពិធីនោះដែរ លោកអភិបាលក៏បានធ្វើការសំណេះសំណាល ផ្តាំផ្ញើ អបអរសាទរ និងកោតសរសើរទៅដល់ស្នាដៃ និងសមិទ្ធផលការងារជាច្រើនដែលស្ត្រីសម្រេចបាន ជាចុងក្រោយលោកអភិបាលក៏បានផ្តល់ថវិកាទៅដល់នារីទាំងអស់ ដោយម្នាក់ៗទទួលបាន៥០,០០០រៀល និងសារុង១ផងដែរ ៕ ស តារា

...

dara (6) dara (4) dara (5) dara (3) dara (7)dara (1) dara (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print