ខេត្តស្ទឹងត្រែង៖ ស្ថានីយប្រេងឥន្ធនៈក្នុង ខេត្តត្រូវបានមន្ទីរឧស្សាហកម្ម និងសិប្ប កម្មខេត្តចុះត្រួតពិនិត្យ និងវាស់កម្រិតលីត្រ ឲ្យត្រូវទៅតាមស្ទង់ដារដែលក្រសួងបាន កំណត់មិនឲ្យលក់តាមតែចិត្តចៀសវាងកេង ចំណេញទៅលើអតិថិជនដែលជាអ្នកប្រើ រថយន្តម៉ូតូឬប្រើទៅលើម៉ាស៊ីនផ្សេងៗ ប៉ុន្តែ បានធ្វើឲ្យថៅកែសាំងធំៗមួយចំនួនក៏ដូចជាអ្នកលក់តាមតូបរាយរងមិនសូវសប្បាយ ចិត្តប៉ុន្មានទេក្នុងការចុះពិនិត្យកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងក្រុងស្ទឹង ត្រែង ខេត្តស្ទឹងត្រែង។
ក្រុមអ្នករត់តាក់ស៊ី និងអ្នករត់ម៉ូតូឌុប បានឲ្យដឹងថា គាត់ឃើញខាងមន្ទីរឧស្សា ហកម្ម និងសិប្បកម្មខេត្តចុះត្រួតពិនិត្យតាម ស្ថានីយលក់ប្រេងឥន្ធនៈអ៊ីចឹងគាត់មានការ ត្រេកអរដោយធ្វើដូច្នេះដើម្បីជៀសវាងការលក់ប្រេងចែកចាយឲ្យអ្នកទិញចាក់រថយន្ត ឬម៉ូតូឬយកទៅប្រើប្រាស់ផ្សេងៗមិនគ្រប់លីត្រទៅតាមស្ទង់ដាររបស់វាធ្វើឲ្យខាតលុយ ព្រោះបច្ចុប្បន្ននេះសាំងឡើងថ្លៃផង (១ លីត្រតម្លៃ៣.៣០០រៀល ទៅ៣.៥០០ រៀល) ហើយការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារជួបការលំបាកយ៉ាងខ្លាំងដោយសារ សាំងលក់វាល់មិនគ្រប់លីត្រផងហើយឡើង ថ្លៃទៀត។ រីឯអ្នកជិះថ្ងូរថាថ្លៃពេលខ្លះពួកគាត់ឈ្លោះប្រកែកគ្នាជាមួយអ្នកជិះក៏មានដែរដោយសារយើងយកថ្លៃតែបើមិនយកថ្លៃមិនរួចថ្លៃសាំងនិងហូបចុកនោះទេ។
លោកសំណូមពរទៅក្រសួងមន្ទីរពាក់ព័ន្ធនិងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយធ្វើយ៉ាងណាឲ្យសាំងចុះថ្លៃបន្តិចឡើងវិញ ដើម្បីពួកគាត់ ងាយស្រួលរកប្រាក់គ្រាន់ បានចំណេញខ្លះហើយអ្នកជិះក៏សប្បាយ ចិត្តដែរ។
ជុំវិញបញ្ហានេះលោក នួន សុខក្តី ប្រធាន មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែងបានឲ្យដឹងថា លោកបាននាំក្រុមការងារមន្ត្រីរបស់លោកចុះត្រួតពិនិត្យតាម ស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនប្រេង នីមួយៗមិនឲ្យដឹងជាមុននោះទេនិងតាម តូបលក់សាំងរាយរងផ្សេងទៀតដើម្បីឲ្យ ពួកគេលក់ត្រឹមត្រូវចៀសវាងខ្វះលីត្រ និង ប្រេងសាំងគ្មានគុណភាព ។
លោកប្រធានមន្ទីរបន្តទៀតថា ការចុះពិនិត្យនិងវាស់កម្រិតលីត្រឲ្យត្រូវទៅតាមស្តង់ដាររបស់ក្រសួងឧស្សាហកម្មនិងសិប្ប កម្មដែលបានកំណត់ នេះជាលើកទីបីហើយ ដែលលោកដឹកនាំក្រុមការងារចុះពិនិត្យ ដល់ស្ថានីយផ្ទាល់ ហើយដំណើរការបាន ៥-៦ស្ថានីយហើយក្នុងក្រុងស្ទឹងត្រែង។ តាមការពិនិត្យឃើញថា មានកំហុសបន្តិច បន្តួច ហើយយើងបានណែនាំឲ្យម្ចាស់ ស្ថានីយកែសម្រួលឡើងវិញហើយ យើងបានបិទស្លាកសម្គាល់របស់ក្រសួងទៅលើធុងសាំងដើម្បីមិនឲ្យក្រុមហ៊ុន ឬអ្នកលក់ ទាំងនោះលួចដំឡើងកុងទ័រ។ ការពិនិត្យនេះបើឃើញមានកំហុសចាប់ពី២ទៅ៣ ដងខាងមន្ទីរនឹងផាកពិន័យទៅតាមច្បាប់ ក្រសួងឧស្សាហកម្មនិងសិប្បកម្មអាច ឈានទៅបិទស្ថានីយនិងតូបលក់សាំងនោះតែម្តង ។
ការចុះពិនិត្យនេះមានរយៈពេលច្រើនថ្ងៃព្រោះស្ថានីយមានដល់ទៅជាង២០ ស្ថានីយក្នុងនោះមានបីក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនតេលា ក្រុមហ៊ុនសូគីម៉ិច និងក្រុម ហ៊ុនL.H.R ស្ថិតក្នុងក្រុងនិងស្រុកមួយ ចំនួន និងនៅតាមដេប៉ូលក់រាយជាច្រើន ទៀត ។
គួររំលឹកថា ស្ថានីយប្រេងឥន្ធនៈមានជាច្រើនក្រុមហ៊ុនហើយបំបែកចេញជាច្រើន ស្ថានីយក្នុងក្រុងស្ទឹងត្រែងនិងនៅតាមស្រុក មួយចំនួន ហើយការនាំចូលសាំងគេចពន្ធក៏មិនតិចដែរជាពិសេសក្រុមហ៊ុនL.H.Rធំជាងគេ ដែលនាំចូលពីប្រទេសឡាវ ហើយអ្នកលក់តម្លៃឡើងចុះហាងឆេងពួកគេស្ថិតនៅលើមាត់ គ្មានកំណត់ឬហាក់បីដូចជា ត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញខ្លះផង។
បញ្ហានេះប្រជាពលរដ្ឋសង្ស័យថា ការត្រួតពិនិត្យនេះធ្វើគ្រាន់តែល្អមើលប៉ុណ្ណោះគឺគ្មានប្រសិទ្ធភាពតម្លាភាព និងយុត្តិធម៌នោះទេឬអាចជាប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង ៕ មាស សុផាត