បុរស៣នាក់រងរបួសធ្ងន់ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរស៣នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា រវាងម៉ូតូបុកនឹងម៉ូតូ និងម៉ូតូរេចង្កូតទៅបុកបង្គោលថ្ម ចិញ្ចើមផ្លូវ ។

យោងតាមមន្ត្រីនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ កើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រលប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវលំក្រាលគ្រួស ត្រង់ចំណុចភូមិត្រពាំងរំដេញ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក រវាងម៉ូតូម៉ាក់ HONDA សេ១២៥ ពណ៌ខ្មៅ ស៊េេរី ២០១៥ ពាក់ស្លាកលេខ ស្វាយរៀង ១G៥៥២៧ បើកបរដោយឈ្មោះ ចាន់ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរពីទិសខាងត្បូងមកជើង ពុំពាក់មួកសុវត្ថិភាព ទៅបុកនឹងម៉ូតូមួយគ្រឿងទៀត មិនស្គាល់អត្តសញ្ញាណ ទិសដៅបញ្រាសគ្នាពេញទំហឹង។

ក្រោយកើតហេតុ អ្នកបើកម៉ូតូម្ខាងទៀតបានជិះចេញភ្លាមៗផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ គឺម៉ូតូទាំង២គ្រឿងបើកពុំប្រកាន់ស្ដាំ ។

ករណីទី២ កើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ១២៧ និងលេខ១២៨ ដោយគ្រោះថ្នាក់ដួលខ្លួនឯង ស្ថិតក្នុងភូមិថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

ប្រភពបន្តថា ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1G-5423 បើកបរដោយឈ្មោះ ឡេង សុខា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ សន្តិសុខកាសុីណូម៉ុកបាយ រស់នៅភូមិ ឫស្សីព្រៃ ឃុំ កំពង់ចម្លង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព ខណៈប្រើប្រាស់ល្បឿនលឿន រេចង្កូតទៅបុកបង្គោលថ្ម ចិញ្ចើមផ្លូវបែកក្បាលរងរបួសធ្ងន់ ។

អ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕ យឹម សុថាន

...

svr (3) svr (4) svr (1) svr (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print