ផ្ទុះអាវុធនៅព្រំដែនមីយ៉ាន់ម៉ានិងម៉ាឡេស៊ីស្លាប់៣០នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៣០នាក់ស្លាប់នៅក្នុងការផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី៦ ខែមីនា ស្ថិតនៅក្នុងស្រុកមួយ ប្រទេសមីយ៉ាន់មាជាប់ព្រំដែនប្រទេសចិន ក្រោយពេលខ្មាន់កាំភ្លើងស្លៀកពាក់ឯក សណ្ឋានជាជាប៉ូលិសវាយប្រហារទៅលើទីតាំងយោធា។

សារព័ត៌មាន AP បានផ្សាយថា សំឡេងផ្ទុះអាវុធបានបន្លឺឡើងយ៉ាងខ្លាំងកាលពីថ្ងៃទី៦ ខែមីនា ស្ថិតនៅក្នុងស្រុក Laukkai រដ្ឋ Shan ព្រំដែនប្រទេសមីយ៉ាន់ម៉ា និង ចិន។ នេះជាការប៉ះទង្គិចគ្នាស្លាប់មនុស្សច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះបានធ្វើឲ្យពលរដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់ប្រទេសចិន។

តាមការិយាល័យទីប្រឹក្សាជាតិ និងជា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី បានបញ្ជាក់ថា រដ្ឋាភិបាល នឹងខិតខំបញ្ចប់វិវាទនៅតំបន់ព្រំដែនជាប់ប្រទេសចិន ដែលកើតមានឡើងជាច្រើន ទសវត្សកន្លងមក។ អំពើហិង្សាបានរារាំង ដល់សកម្មភាព ស្វែងរកសន្តិភាពនៅក្នុង តំបន់។

តាមការិយាល័យរបស់លោកស្រី អ៊ុង សាន ស៊ូជី បានបញ្ជាក់ថាសម្ពន្ធមិត្តប្រជាធិបតេយ្យប្រជាជនមីយ៉ាន់ម៉ា MNDAA បានបើកការវាយប្រហារកាលពីថ្ងៃទី៦ ខែមីនា បណ្តាលឲ្យពលរដ្ឋស្លូតត្រង់៥នាក់ និងប៉ូលិស៥នាក់ស្លាប់។

ចាប់តាំងពីឆ្នាំ២០១៦ មកទល់ពេលនេះសង្គ្រាមវាយប្រហារគ្នានៅតំបន់ព្រំដែន ជាប់ប្រទេសចិនបណ្តាលឲ្យមានមនុស្សជាង១៦០នាក់ស្លាប់។

រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា តំបន់ Laukkai មានផ្ទះពលរដ្ឋជាច្រើនខ្នងបានឆាបឆេះកាលពីថ្ងៃទី៦ ខែមីនា។ ប្រភពព័ត៌មានបានឲ្យដឹងថា មានមនុស្ស ២០នាក់ត្រូវបានដុតទាំងរស់នៅក្នុងភ្នក់ ភ្លើង៕

malay

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print