ខេត្តស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ នៅទីលានមុខសាលាខេត្តស្ទឹងត្រែងស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ថ្នាក់ដឹកនាំក្នុងខេត្ត ព្រមទាំងមន្ត្រីរាជការ នៅតាមមន្ទីរគ្រប់ស្ថាប័នដែលពាក់ព័ន្ធជំុវិញខេត្ត ក៏ ដូចជាប្រជាពលរដ្ឋនិងសិស្សានុសិស្សទាំងប្រុសទាំងស្រីប្រមាណ៥០០នាក់ បាននាំគ្នាមកប្រារព្វធ្វើពិធីទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ ២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ ក្នុងគោលបំណងដើម្បីបង្ហាត់បង្រៀន នៅរបៀបពន្លត់អគ្គីភ័យបឋមដែលកើតមានឡើងជាយកថាហេតុនៅតាមផ្ទះ ឫក៏សណ្ឋាគារ និងជាពិសេសនោះកើតមាននៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ជាដើម ។
បើតាមការរៀបរាប់ឪ្យដឹងពីសិស្សសាលាវិទ្យាល័យ បូរជនីកិច្ចក្នុងក្រុងស្ទឹងត្រែង បានលើកឡើងថា ការគោរពធ្វើទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យនេះ ពិតជាមានអត្ថប្រយោជន៍ណាស់ ក្នុងគោលបំណងដើម្បីឪ្យប្រជាពលរដ្ឋពួកគាត់មានការយល់ដឹង នៃការពន្លត់អគ្គីភ័យពេលដែលកើតមានឡើង អីចឹងហើយសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចំណុចទី១មុននិងចេញពីគេហដ្ឋានត្រូវមើលឪ្យបានគ្រប់ជ្រុងជ្រោយខាងក្នុងផ្ទះ ត្រូវតែបិទកុងតាក់ភ្លើង ពន្លត់ភ្លើងរលឺកនៅក្នុងចង្គ្រានឫបិទហ្គាស់ ហើយត្រូវចេះមើលកំប៉ុងហ្គាស់នៅល្អឫក៏អត់មុននិងទិញយកមកប្រើប្រាស់ការពារផ្ទុះឆាបឆេះកើតឡើងជាយកថាហេតុ ពិសេសនោះអ្នកដែលមានស្ថានីយ៍ប្រេងឥន្ធនៈ និងអ្នកទទួលយកទៅលក់បន្តនៅតាមផ្លូវសាធារណៈ ត្រូវមានការប្រុងប្រយ័ត្នចូលរួមគោរពអនុវត្តន៍ឪ្យបានទាំងអស់គ្នា ។
តាមការបញ្ជាក់ឪ្យដឹងពីលោក ចាន់ សុផា ស្នងការរងទទួលផែនអគ្គីភ័យ និងអាវុធជាតិផ្ទុះ ខេត្តស្ទឹងត្រែងបានឪ្យដឹងកាលពីព្រឹកថ្ងៃទី៧ ខែមីនានេះ ថា ទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យបានប្រារព្វខាងលើនោះ បានឆ្លងយោបល់ពីលោកអភិបាលខេត្តស្ទឹងត្រែង គ្រាន់តែមិនទាន់បានប្រកាស អញ្ចឹងហើយទើបបានធ្វើពិធីប្រារព្វនេះឡើង ដើម្បីបង្ហាត់បង្រៀន ប្រជាពលរដ្ឋបានយោលដឹងពីបញ្ហាអគ្គីភ័យនេះមុននិងចាកចេញពីផ្ទះត្រូវតែពន្លត់ភ្លើងទានធូក និងទាញបិទប៉ារ៉ែតភ្លើងជាដើម ។ដោយសារតែកន្លងមកប្រជាពលរដ្ឋរបស់យើងមានការថ្វេរប្រហែសហ្នឹងហើយនៅពេលចាក់ចេញពីផ្ទះភាគច្រើនតែងតែភ្លេចពន្លត់ភ្លើងទានធូកឫក៏កាច់បិតប៉ារ៉ែតភ្លើង ទើបបណ្តាលឪ្យកើតមានអគ្គីភ័យឆាបឆេះអស់ផ្ទះនិងផ្សារកន្លងមកនោះ ៕