មន្ត្រី‌រាជការគ្រប់ស្ថាប័នក្នុងខេត្ត និងពលរដ្ឋសិស្សានុសិស្សនាំគ្នាចូលរួមប្រារព្វធ្វើទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង‌ៈ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ នៅទីលានមុខសាលាខេត្តស្ទឹងត្រែងស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ថ្នាក់ដឹកនាំក្នុងខេត្ត ព្រមទាំងមន្ត្រីរាជការ នៅតាមមន្ទីរគ្រប់ស្ថាប័នដែលពាក់ព័ន្ធជំុវិញខេត្ត ក៏ ដូចជា‌ប្រជាពលរដ្ឋ‌និងសិស្សានុសិស្ស‌ទាំងប្រុសទាំងស្រីប្រមាណ៥០០នាក់ បាននាំគ្នាមកប្រារព្វធ្វើពិធីទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ ២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ ក្នុងគោលបំណងដើម្បីបង្ហាត់បង្រៀន នៅរបៀបពន្លត់អគ្គីភ័យបឋមដែលកើតមានឡើងជាយកថាហេតុនៅតាមផ្ទះ ឫក៏សណ្ឋាគារ និងជាពិសេសនោះកើតមាននៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ជាដើម ។

បើតាមការរៀបរាប់ឪ្យដឹងពីសិស្សសាលាវិទ្យាល័យ បូរជនីកិច្ចក្នុងក្រុងស្ទឹងត្រែង បានលើកឡើងថា ការគោរពធ្វើទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យនេះ ពិតជាមានអត្ថប្រយោជន៍ណាស់ ក្នុងគោលបំណងដើម្បីឪ្យប្រជាពលរដ្ឋពួកគាត់មានការយល់ដឹង នៃការពន្លត់អគ្គីភ័យពេលដែលកើតមានឡើង អីចឹងហើយសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចំណុចទី១មុននិងចេញពីគេហដ្ឋានត្រូវមើលឪ្យបានគ្រប់ជ្រុងជ្រោយខាងក្នុងផ្ទះ ត្រូវតែបិទកុងតាក់ភ្លើង ពន្លត់ភ្លើងរលឺកនៅក្នុងចង្គ្រានឫបិទហ្គាស់ ហើយត្រូវចេះមើលកំប៉ុងហ្គាស់នៅល្អឫក៏អត់មុននិងទិញយកមកប្រើប្រាស់ការពារផ្ទុះឆាបឆេះកើតឡើងជាយកថាហេតុ ពិសេសនោះអ្នកដែលមានស្ថានីយ៍ប្រេងឥន្ធនៈ និងអ្នកទទួលយកទៅលក់បន្តនៅតាមផ្លូវសាធារណៈ ត្រូវមានការប្រុងប្រយ័ត្នចូលរួមគោរពអនុវត្តន៍ឪ្យបានទាំងអស់គ្នា ។

តាមការបញ្ជាក់ឪ្យដឹងពីលោក ចាន់ ‌សុផា ស្នងការរងទទួលផែនអគ្គីភ័យ និងអាវុធជាតិផ្ទុះ ខេត្តស្ទឹងត្រែងបានឪ្យដឹងកាលពីព្រឹកថ្ងៃទី៧ ខែមីនានេះ ថា ទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យបានប្រារព្វខាងលើនោះ បានឆ្លងយោបល់ពីលោកអភិបាលខេត្តស្ទឹងត្រែង គ្រាន់តែមិនទាន់បានប្រកាស អញ្ចឹង‌ហើយទើបបានធ្វើពិធីប្រារព្វនេះឡើង ដើម្បី‌បង្ហាត់បង្រៀន ប្រជាពលរដ្ឋ‌បានយោលដឹងពីបញ្ហាអគ្គីភ័យនេះមុននិងចាកចេញពីផ្ទះត្រូវតែពន្លត់ភ្លើងទានធូក និងទាញបិទប៉ារ៉ែតភ្លើងជាដើម ។ដោយសារតែកន្លងមកប្រជាពលរដ្ឋរបស់យើងមានការថ្វេរប្រហែសហ្នឹងហើយនៅពេលចាក់ចេញពីផ្ទះភាគច្រើនតែងតែភ្លេចពន្លត់ភ្លើងទានធូកឫក៏កាច់បិតប៉ារ៉ែតភ្លើង ទើបបណ្តាលឪ្យកើតមានអគ្គីភ័យឆាបឆេះអស់ផ្ទះនិងផ្សារកន្លងមកនោះ  ៕

...

2c4c4b1c-f800-4767-be17-7ad7e863559d 40c5daf1-e1be-4546-b656-2ac54616fd9a 45d1da81-6d58-4937-ac62-d6ba84372df0 6694cfd1-21cf-4649-bf1c-576ab3153346 62211af2-bb7b-446d-9aab-51a8825ed683 e87fc95e-bce0-45a5-8235-f3a57f31c910 4a8eb562-8615-4715-a5a8-78be42cda17eមាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print