ជើងខាងដើរលួចកាបូបក្នុងរថយន្តនៅរាជធានី ត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ជើងដើរលួចកាបូបនៅក្នុងរថយន្តយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងែទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឆាត ប៊ុនធឿង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមប្រភពព័ត៌មានពីលោក ផន អូន នាយប៉ុស្តិ៍នគរបាលរដ្នបាលទំនប់ទឹក បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង២រសៀលជនសង្ស័យម្នាក់ខាងលើបានធ្វើសកម្មភាពបើកទ្វារថយន្តឡិុចសុីសមួយគ្រឿង នៅម្ដុំក្រោយពេទ្យរុស្សីតាមបណ្ដោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយជនសង្ស័យបានលួចយកកាបូបលុយបានហើយក៏មានបក្ខពួកជិះម៉ូូតូមកយកហើយនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែមង្ត ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងែទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នាន ក៏បានប្រទះឃើញជនសង្ស័យខាងលើ កំពុងជិះតែកង់ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់បានតែម្តង ។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស រស្មី

...

gy (2) gy (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print