ទៅលេងបុណ្យដាលានក្នុងភូមិរហូតយប់ជ្រៅ សង្ស័យអត់ងងុយខ្យល់គស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល ៖ សមត្ថកិច្ចបានឲ្យដឹងថា មានករណីមនុស្សស្លាប់ដោយខ្យល់គ បានកើតឡើងកាលពីវេលាម៉ោងប្រហែល២ទៀបភ្លឺ ថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួលខេត្តកណ្តាល ។

សមត្ថកិច្ចស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ ផាន់ ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមការឲ្យដឹងពីប្រពន្ធឈ្មោះ សូ សារ៉ាន់ អាយុ២៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ គាត់ និងប្តី បាននាំគ្នាទៅបុណ្យដាលាន នៅក្នុងភូមិ ដោយមានល្ខោនលេងផង ។ លុះដល់ម៉ោងប្រហែល២៣និង៣០នាទី ក៏នាំគ្នាមកផ្ទះវិញ ប្តីគាត់ក៏ឡើងដេកលើគ្រែ គាត់បន្តនៅមើលទូរទស្សន៍ ។ មួយសន្ទុះធំក៏ឡើងដេកលើគ្រែរដែរ ដល់ម៉ោងប្រហែល៤និង៤០ នាទី ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ប្រពន្ធឃើញប្តីមិនងើប ក៏ទៅដាស់ប្តី ដើម្បីទៅទិញអីវ៉ាន់ មកលក់ដូរធម្មតា ស្រាប់តែប្តីស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចផ្នែកជំនាញនគរបាលបច្ចេកទេសស្រុកអង្គស្នួលបានពិនិត្យសព ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យឃុំ មេភូមិ បងប្អូនជនរងគ្រោះ និងនគរបាលប៉ុស្តិ៍ ។

ឆ្លងតាមរយៈការពិនិត្យ ជនរងគ្រោះស្លាប់ដោយសារជំងឺខ្យល់គ ។ ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Kandal-1 (1) Kandal-1 (2) Kandal-1 (3)

...

ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print