ថ្លើមធំ! ដើរចូលឆក់ខ្សែកកូនគេទាំងម្ដាយអង្គុយក្បែរ ចុងក្រោយគេចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានចូលទៅឆក់ខ្សែកកុមារាម្នាក់ដែលកំពុងអង្គុយលេងក្នុងផ្ទះបានសម្រេចតែត្រូវម្ដាយឃើញទាន់ស្រែកចោរៗដេញតាមទាន់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងទ្រមខ្លួន កាលពីវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ២១១ ផ្លូវលេខ៩A ភូមិចុងថ្នល់ខាងលិច ក្រុម១០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

កុមារារងគ្រោះមានឈ្មោះ តាំង គឹមហេង ភេទប្រុស អាយុដប់មួយខែ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីម្ដាយកុមារារងគ្រោះមានឈ្មោះ ឆាយ សុវណ្ណារ៉េត អាយុ៣១ឆ្នាំ មុខរបរកាត់សំលៀកបំពាក់នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងតែអង្គុយឈ្ងោគដេរសំលៀកបំពាក់ហើយគាត់បានដេញឲ្យកូនរបស់គាត់ទៅមុជទឹកដោយមិនបានចាប់អារម្មណ៍ស្រាប់តែមានជនសង្ស័យម្នាក់បានដើរចូលតាមច្រកតូបចាបហួយដែលនៅជាប់ផ្ទះគាត់ហើយបានធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីនទម្ងន់២ជីបានសម្រេចហើយដើរចេញតាមច្រកដដែលទៅតែខណៈពេលនោះដែរកុមារាជាជនរងគ្រោះបានស្រែកយំយ៉ាងខ្លាំងទើបម្ដាយរបស់ក្មេងតូចរត់ទៅមើលហើយក៏ចាប់អារម្មណ៍ខ្សែករបស់កូនគាត់ដែលពាក់និងកត្រូវបានបាត់ហើយគាត់ក៏បានរត់ចេញទៅក្រៅផ្ទះឃើញជនសង្ស័យខាងលើដែលទើបតែដើរចេញពីផ្ទះរបស់គាត់នោះហើយបានស្រែកថា ចោរៗរត់ពរកូនដេញតាមពីក្រោយហើយក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះជួយស្ទាក់ចាប់បានហើយបានស្វាគមន៍ម្នាក់មួយដៃមួយជើងរហូតទ្រមខ្លួន ទើបបានប្រជាជនទាក់ទងទៅកាន់សមត្ថកិច្ចឲ្យហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យព្រះកុសុមះមកដឹកជនសង្ស័យយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសំណង់ ស្នាក់នៅក្នុងការដ្ឋានម្ដុំបឹងបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិត្រលាប់ ស្រុកគិរីវង់ ខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យព្រះកុសមះនៅឡើយនោះទេ ៕ តុង សីហា

...

tong (4) tong (1) tong (3) tong (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print