ភ្នំពេញ៖ រឿងរ៉ាវក្នុងគ្រួសារមួយដែលប្តីចិត្តព្រៃផ្សៃបានដុតប្រពន្ធទាំងរស់ប៉ងសម្លាប់ដែលបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ ប៉ុន្តែនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧នេះ ស្ត្រីរងគ្រោះត្រូវបានស្លាប់បាត់បង់អាយុជីវិតទៅហើយ ដោយបន្សល់ទុកនូវកូនស្រីម្នាក់អាយុ៨ឆ្នាំ ។
ស្ត្រីដែលត្រូវបុរសជាប្តីដុតទាំងរស់មានឈ្មោះ សុឹម សត្ថាវី អាយុ២៨ឆ្នាំ មុខរបរលក់គ្រឿងម្ជូរនៅសាលាដង្កោ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
គួរបញ្ជាក់ផងដែរថា ករណីប្តីដុតប្រពន្ធទាំងរស់នេះដោយសារតែភ្លើងប្រចណ្ឌទើបឈានទៅដល់ថ្នាក់ដុតប្រពន្ធរួចទៅលោតទឹកសម្លាប់ខ្លួននៅព្រះមុន្នីវង្សថ្មីតែដោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋថាមានអ្នកលោតទឹកសម្លាប់ខ្លួនទើបរាយការណ៍ដល់សមត្ថកិច្ចក៏ជួយសង្គ្រោះទាន់យកមកដាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ១ធ្វើការសួរនាំទើបដឹងថា បុរសម្នាក់នេះបានដុតប្រពន្ធរបស់ខ្លួនយ៉ាងសាហាវរួចក៏មកលោតទឹកប៉ុនប៉ងសម្លាប់ខ្លួនឯង ដោយប្រហែលជានឹកស្ដាយក្រោយកំហុសរបស់ខ្លួន តែពុំបានសម្រេចនោះទេ។
ក្រោយពីចាប់ឃាត់ខ្លួនបុរសចិត្តព្រៃផ្សៃខាងលើជាករណីនៅទឹកដីខណ្ឌដង្កោក៏សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១ធ្វើការទំនាក់ទំនងមកសមត្ថកិច្ចខណ្ឌដង្កោយកជនសង្ស័យទៅសាកសួរ និងដេីម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ
...