គ្រាន់តែជិះម៉ូតូលឿនកាត់មុខផ្ទះ ផ្ទុះហិង្សាដាក់គ្នាកាប់៤ពូថៅរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈត្រូវបានស្រ្តីម្នាក់យកពូថៅមកកាប់យ៉ាងចាស់ដៃ រីឯស្រ្តីបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីរវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

ស្រ្តីដៃដល់មានឈ្មោះ លី គឹមជឿន អាយុ៤០ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅភូមិសង្កាត់កើតហេតុ។ ចំណែកបុរសរងគ្រោះមានឈ្មោះ ព្រំ យិន អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរសង្ហា ស្នាក់នៅកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជនរងគ្រោះបានជិះម៉ូតូកាត់មុខផ្ទះរបស់ស្ត្រីដៃដល់ ពេលនោះស្រ្តីជាជនដៃដល់បានស្រែកថា «ហែងជិះម៉ូតូលឿនមេះហា» គ្រាន់តែស្រែថាប៉ុណ្នឹងធ្វើឲ្យបងស្រីរបស់បុរសរងគ្រោះមកស្រែជេទៅលើស្ត្រីដៃដល់វិញនៅមុខផ្ទះរួមទាំងបុរសរងគ្រោះផងដែរ បន្ទាប់មកក៏បានផ្ទុះហិង្សាប្រតាយប្រតប់គ្នាជាមួយនឹងប្ដីរបស់ស្រ្តីដៃដល់ ពេលឃើញប្ដីគាត់កំពុងប្រតាយប្រតប់ជាមួយបុរសរងគ្រោះ គាត់(ស្ត្រីដៃដល់)បានទាញយកពូថៅមកកាប់ទៅលើបុរសរងគ្រោះចំនួន៤ពូថៅបណ្ដាលឲ្យរងរបួសធ្ងន់ដេកដួលលើដី ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹងមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដង្កោ និងបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជើងឯក ពេលដែលទទួលបានពាក្យបណ្ដឹងភ្លាមសម្ថតកិច្ចបានចុះទៅឃាត់ខ្លួនស្ត្រីបង្កយកមកសួរនាំ។

បច្ចុប្បន្នស្ត្រីជាជនដៃដល់ត្រូវបានសម្ថតកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

...

raksmey (1) raksmey (2) raksmey (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print