ផឹកស៊ីស្រវឹងកុំដៀមដាម ជនសង្ស័យទ្រាំមិនបានយកកាំបិត និងដែកបំពង់ទីបកាប់និងវាយសំពង បណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល ៖ ផឹកស៊ីរួមវង់ជាមួយគ្នា ស្រវឹងរៀងៗខ្លួននិយាយដៀមដាមរឿងរកលុយធ្វើឲ្យជនសង្ស័យខឹង ដើរចេញពីវង់ទៅយកកាំបិត និងដែកបំពង់ទីប កាប់និងវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២២និង៣០ នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅភូមិសំរោង ឃុំលើកដែក  ស្រុកកោះធំ  ខេត្តកណ្តាល ។

សមត្ថកិច្ចនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រស់ ស្រីស្រួល ហៅមាស ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ។ មានទីលំនៅភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរជាកម្មករ  ត្រូវឃាត់ខ្លួនរួមជាមួយវត្ថុតាង កាំបិតផ្គាក់ចំនួន១ និងដែកបំពង់ទីប១ ប្រវែង១,៧០ម៉ែត្រ ។

ចំណែកជនរងគ្រោះឈ្មោះ វណ្ណា ម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិសំរោង ឃុំ លើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរជាកសិករ ។ ជនរងគ្រោះមានស្នាមរបួសត្រង់កំភួនដៃខាង ឆ្វេងជាទម្ងន់ ។

សមត្ថកិច្ចនគរបាលបន្តថា នៅមុនពលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានផឹកស្រាសជាមួយគ្នា រហូតដល់ស្រវឹងរៀងៗខ្លួន ជនរងគ្រោះក៏បាននិយាយឌឺដងដាក់ឲ្យជនសង្ស័យថា «ឯងកុំខ្លាំងដាក់អញ សូម្បីកាលទៅ ធ្វើការជាកម្មករនៅប្រទេសថៃ ក៏ឯងរកលុយចាញ់អញដែរ» ។ សម្តីរបស់ជនរងគ្រោះបានធ្វើឲ្យជនសង្ស័យខឹងសម្បារយ៉ាងខ្លាំង រហូតជេរគ្នាទៅវិញទៅមក ។ ភ្លាមនោះជនសង្ស័យបានដើរចេញពីកន្លែងផឹក ទៅយក កាំបិតនិងដែកបំពង់ទីបកាប់ និងវាយជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។

បច្ចុប្បន្នជនរងគ្រោះត្រូវក្រុមគ្រួសារបានបញ្ជូនទៅព្យាលបាលរបួសនៅប្រទេសវៀតណាម ។ ដោយឡែកជន សង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរនិង ចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...

Kandal-1 (1) Kandal-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print