ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាបបានជាបន្ដបន្ទាប់ និងថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន៣កញ្ចប់តូចធំត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងអន្ដរាគមន៍ខណ្ឌមានជ័យឆ្មក់បង្ក្រាបបានជាបន្ដបន្ទាប់ ។ ប្រតិបត្តិការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ស្ថិតចំណុចផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្នុងប្រតិបត្តិការណ៍នេះផងដែរ មានការបញ្ជាផ្ទាល់ពីលោក តេង ស៊ីណូ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយដឹកនាំកម្លាំងដោយលោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ និងមានការសហការជាមួយលោក ឯម ភារី នាយប៉ុស្ដិ៍ស្ដីទីប៉ុស្ដិ៍មានជ័យបានដាក់កម្លាំងពួនស្ទាក់រហូតឃាត់ខ្លួនបាននូវជនសង្ស័យបានម្នាក់រួមជាមួយនឹងថ្នាំញៀនមួយកញ្ចប់តូចនៅជាប់នឹងខ្លួន ខណៈនោះសមត្ថកិច្ចបាននាំយកជនសង្ស័យខាងលើមកសួរនាំនៅប៉ុស្ដិ៍ស្ទឹងមានជ័យ ទើបឈានទៅដល់ឃាត់ខ្លួនបាននូវជនសង្ស័យម្នាក់ទៀត ដែលជាអ្នកចែកចាយ ។ ក្រោយពេលឆែកឆេរក៏បានរកឃើញថ្នាំញៀន ១ កញ្ចប់ធំ និង១ កញ្ចប់តូចនៅលើខ្លួនរបស់ជនសង្ស័យ ដែលជាអ្នកចែកចាយនៅក្នុងសង្កាត់ចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យដដែល។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទាំង ២ នាក់ខាងលើទី១ ឈ្មោះ ប៉ែន ការី ហៅរីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី២ ឈ្មោះ តាវ វាសនា ហៅសុខរស់ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរអ្នកលក់ភេសជ្ជះ ស្នាក់នៅផ្ទះជួលក្នុងភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង ជនសង្ស័យម្នាក់ទៀត ដែលជាប្រពន្ធឈ្មោះ តាវ វាសនា ហៅសុខរស់ត្រូវបានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្ដិ៍ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធី ៕ តាឡឹម

...

talem (2) talem (3) talem (4) talem (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print