ចាប់ខ្លួនក្មេងស្ទាវ២នាក់កណ្តាលរាត្រីដកហូតថ្នាំញៀន៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្ទាវ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនបាននៅវេលាកណ្តាលរាត្រី ដកហូតថ្នាំញៀនចំនួន៧កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនទី១-ឈ្មោះ ឈុន ហេងតុង ហៅតុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទី២-ឈ្មោះ ឌុច ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៧កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ូគី លេតេ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BX-8934 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ រហូតដល់វេលាកើតហេតុក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចតាមហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រកឃើញវត្ថុតាងជាក់ស្តែងចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

kdal (5) kdal (4)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print