រដ្ឋចំនួន១០នៅអាមេរិកប្រឈមនឹងភ្លើងឆេះព្រៃ

ចែករំលែក៖

ក្រុមពន្លត់អគ្គិភ័យប្រមាណ៣ម៉ឺននាក់ រួមជាមួយក្រុមស្ម័គ្រចិត្តផងដែរបានធ្វើសកម្មភាពប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃនៅអាមេរិកដែលកំពុងឆេះរាលដាលយ៉ាងឆាប់រហ័សស្ថិតនៅរដ្ឋភាគខាងលិចរបស់អាមេរិក ។ នេះបើតាមមន្ត្រីបានលើកឡើងកាលពីថ្ងៃទី១៩ ខែសីហា ។ រហូតមកដល់ពេលនេះភ្លើងឆេះព្រៃបានឆាប់ឆេះអគារអស់ច្រើនខ្នង និងឆាបឆេះផ្ទៃដីអស់រាប់លានហិកតា ។

fdew

នាយកដ្ឋានគ្រប់គ្រងអគ្គិភ័យអាមេរិកបានបញ្ជាក់ថា ភ្លើងឆេះព្រៃនៅទូទាំងប្រទេសឆ្នាំនេះបណ្តាលឲ្យខូចខាតផ្ទៃដី២.៩លានហិកតា ។ ហេតុការណ៍បែបនេះមិនធ្លាប់កើតមានរយៈពេល២០ឆ្នាំកន្លងមកហើយ ។ ប្រភពបញ្ជាក់ថា ទីតាំងដែលរងគ្រោះជាងគេគឺការឆេះព្រៃនៅរដ្ឋអាឡាស្កាដែលអូសបន្លាយរាប់ខែកន្លងមកហើយ ។
កាលពីថ្ងៃទី១៩ ខែសីហា ទាំងក្រុមពន្លត់អគ្គិភ័យ និងអ្នកស្ម័គ្រចិត្តសរុបប្រមាណ២៨.៨៨៤នាក់បានប្រយុទ្ធប្រឆាំងជាមួយភ្លើងឆេះព្រៃដែលកំពុងឆាបឆេះរាលដាលស្ថិតនៅក្នុងរដ្ឋចំនួន១០ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី Tina Boehle អ្នកនាំពាក្យនាយកដ្ឋានអគ្គិភ័យ ។

ផ្ទៃដីមួយភាគបួនស្ថិតនៅតំបន់ភាគពាយព្យ ដែលស្ថិតក្នុងរដ្ឋវ៉ាស៊ីន និងអូរីហ្គន់ ជាអាទិភាពជាងគេនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយភ្លើងឆេះព្រៃ ។ កាលពី២ឆ្នាំកន្លងមកនេះ ជាធម្មតាភ្លើងឆេះព្រៃបានកើតឡើងតែនៅតំបន់ភាគពាយព្យនោះតែ ប៉ុន្តែនៅពេលនេះភ្លើងឆេះនៅតំបន់នេះមានទ្រង់ទ្រាយធំខុសប្លែកជាងធម្មតា ។

រលកកម្តៅខ្លាំងមួយក៏បានគំរាមកំហែងមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាផងដែរ ។ លោកស្រី Boehle បានបន្តថា នៅទូទាំងប្រទេស ក្រុមពន្លត់អគ្គិភ័យប្រមាណ៤១.១៩៤នាក់កំពុងធ្វើប្រតិបត្តិការពន្លត់ភ្លើង ខណៈដែលភ្លើងឆេះព្រៃនេះបានឆាបឆេះអគារលំនៅឋានពលរដ្ឋប្រមាណ១.០៧៤ខ្នង ។ ភ្លើងនៅតែឆាបឆេះគ្រប់ទីកន្លែងស្ថិតនៅតំបន់ព្រៃភាគខាងលិច ។ កម្លាំងពន្លត់អគ្គិភ័យបន្ថែមទៀតត្រូវបញ្ជូនទៅកាន់ទីតាំងរងគ្រោះ ។

រដ្ឋាភិបាលកាណាដា នៅពេលនេះផងដែរ បានបញ្ជូនក្រុមពន្លត់អគ្គិភ័យជាង១០០នាក់ទៅចូលរួមពន្លត់ភ្លើងឆេះព្រៃ ។ ជាមួយគ្នានេះ អាមេរិកនៅបានពិភាក្សាជាមួយអូស្ត្រាលីដើម្បីផ្តល់ជំនួយបន្ថែមទៀតផងដែរ ។

កាលពីថ្ងៃទី១៨ ខែសីហា អាជ្ញាធរអាមេរិកបានប្រកាស កម្លាំងយោធាអាមេរិកបានបញ្ជូនកម្លាំងទាហានឲ្យទៅទប់ស្កាត់ភ្លើងឆេះព្រៃ ។ អ្នកនាំពាក្យមន្ទីរបង់តាហ្គូនបានថ្លែងថា កងទ័ពប្រមាណ២០០នាក់ដែលមកពីរដ្ឋវ៉ាស៊ីនតោននោះទទួលបានការហ្វឹកហ្វឺនរយៈពេល៣ថ្ងៃ មុនពេលទៅចូលរួមប្រយុទ្ធប្រឆាំងជាមួយភ្លើងឆេះព្រៃ ។

ភ្លើងឆេះព្រៃនៅតំបន់ Idaho’s Soda ដែលរងគ្រោះខ្លាំងជាងគេបំផុតនោះ កាលពីថ្ងៃ១៩ ខែសីហា តាមការប៉ានប្រមាណថា ភ្លើងកំពុងឆាបឆេះប្រមាណ៩០ភាគរយលើផ្ទៃដី២៨៣.៦៨៦អ័ក្ស(acres) ។

ទីភ្នាក់ងារព័ត៌មាន Seattle Times បានរាយការណ៍ថា កាលពីចុងសប្តាហ៍មុនកន្លងមក ក្រុមពន្លត់អគ្គិភ័យប្រមាណ១ពាន់នាក់បាននិងប្រយុទ្ធប្រឆាំងជាមួយភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះនៅ Chelan និងនៅវ៉ាស៊ីនតោននោះ ខណៈដែលអគារ៤៩ខ្នងរងការបំផ្លាញ ។ អាជ្ញាធរបានប្រកាសឲ្យជម្លៀសពលរដ្ឋប្រមាណ៣ពាន់នាក់ ។

លោកស្រីBoehle បានថ្លែងថា រដ្ឋ១០កំពុងទទួលរងការគំរាមកំហែងដោយភ្លើងឆេះព្រៃ ក្នុងនោះមានរដ្ឋ Oregon, Washington, Idaho, Montana, California, Nevada, North Carolina, Louisiana, Texas និងរដ្ឋ Arizona ៕

sqw

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print