ផឹកស៊ីទាស់សម្ដីបាញ់ប្រាវម្នាក់របួស ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ មន្ដ្រីយោធា ម្នាក់រងរបួសដោយគ្រាប់កាំភ្លើងនៅក្នុងជម្លោះពេលផឹកស៊ីនិងម្នាក់មន្ដ្រីយោ ធាម្នាក់ទៀតត្រូវចាប់ខ្លួនបញ្ជូនទៅ អង្គភាពដើម្បីចាត់ការបន្ដ ។ ជម្លោះក្នុងវង់ផឹកស៊ីឈានដល់ប្រើ អាវុធបាញ់គ្នានេះបានកើតឡើងនៅ វេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរ មានជ័យ ។

HOu1

បើតាមអ្នកភូមិបានឱ្យដឹងថា ជនរង គ្រោះដែលរងគ្រាប់កាំភ្លើងឈ្មោះ ជា សុភត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជាទា ហានផ្នែកសឹករងស្រុកចុងកាល់ ។ រីឯ ជនសង្ស័យឈ្មោះ ឈូ ធី ភេទប្រុស អាយុ ៤១ឆ្នាំ ជាទាហាននៅអង្គភាពជាមួយគ្នា។ មុនកើតហេតុជនសង្ស័យនិងជនរងគ្រោះ ផឹកស៊ីជុំគ្នានៅផ្ទះ កុង តឿម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកើតហេតុខាងលើ។ នៅពេលនោះម្ចាស់ផ្ទះឈ្មោះ កុង តឿម បានឈ្លោះប្រកែកជាមួយឈ្មោះ ជឿយ សែងជុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជា ទាហានផ្នែកសឹករងដែលបានទៅចូល រួមផឹកស៊ីជាមួយជនសង្ស័យ ។ នៅពេល មានជម្លោះរវាងភ្ញៀវឈ្មោះ ជឿយ សែងជុំ និងម្ចាស់ផ្ទះធ្វើឱ្យជនសង្ស័យ ចេញមុខតបតឈានដល់ប្រើអាវុធ សេកាសេ បាញ់ចំនួន៣គ្រាប់ទៅត្រូវជន រងគ្រោះឈ្មោះ ជា សុភត្រា តែម្ដង។

តាមសាក្សីបានអះអាងថា ជនសង្ស័យ បានបាញ់២គ្រាប់ឡើងលើតែ១គ្រាប់ បាញ់ចំក្រោមឆ្អឹងជំនីរខាងឆ្វេងធ្លាយទៅ ខាងស្ដាំបណ្ដាលឱ្យរងរបួសធ្ងន់ ។ ក្រោយ កើតហេតុជនរងគ្រោះត្រូវបានគេដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ដ ហើយក្រោយមកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅខេត្ដសុរិន្ទ ប្រទេសថៃ ដើម្បី ព្យាបាលបន្ដ ។
តាមប្រភពនៅកន្លែងកើតហេតុឱ្យ ដឹងដែរថា ជនសង្ស័យត្រូវបានចាប់ខ្លួន ជាមួយនឹងអាវុធបញ្ជូនទៅតំបន់ប្រតិ បត្ដិការណ៍សឹករងខេត្ដឧត្ដរមានជ័យ ដើម្បីបន្ដចាត់ការតាមច្បាប់ ។

នៅក្នុងករណីផឹកស៊ីឈានដល់បាញ់ ប៉ុនប៉ងសម្លាប់គ្នានេះគេពុំច្បាស់ពី ជម្លោះដែលបានកើតឡើងនោះទេ តែ បើតាមអ្នកភូមិបង្ហើបថា ពេលដែល ពួកគេផឹកស្រវឹងអួតអាងពីរឿងបុណ្យស័ក្ដិ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print