យោធាប៉ាគីស្ថានវាយប្រហារពីលើដែនអាកាសសម្លាប់ក្រុមឧទ្ទាម២៥នាក់ស្ថិតនៅភាគពាយព្យ

ចែករំលែក៖

មន្ត្រីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថានបានថ្លែងថា កម្លាំងយោធារបស់ប្រទេសនេះបានបើកការវាយប្រហារពីលើដែនការសម្លាប់ក្រុមឧទ្ទាមយ៉ាងហោចណាស់២៥នាក់ ស្ថិតនៅភាគពាយព្យប៉ាគីស្ថានកាលពីថ្ងៃទី១៩ ខែសីហា ។ ចំនួននេះធ្វើឲ្យមានការកើនឡើងរហូតដល់១៣៣នាក់ដែលក្រុមឧទ្ទាមត្រូវកងកម្លាំងយោធាសម្លាប់ក្នុងរយៈពេលមួយសប្តាហ៍ ស្ថិតនៅក្នុងតំបន់ ។

Residents on horse-led carts hurry past burning fuel tankers along the GT Road near Nowshera...Residents on horse-led carts hurry past burning fuel tankers along the GT Road near Nowshera, located in Pakistan's Khyber-Pakhtunkhwa Province October 7, 2010. Gunmen in Pakistan set fire to up to 40 supply trucks for NATO troops in Afghanistan on Wednesday, police said.    REUTERS/Adrees Latif    (PAKISTAN - Tags: POLITICS CIVIL UNREST IMAGES OF THE DAY)

ចាប់តាំងពីខែឧសភា រៀងរហូតមក កម្លាំងយោធាប៉ាគីស្ថានបានបង្កើនប្រតិបត្តិការចូលទៅកាន់ព្រៃជ្រៅ និងតាមជ្រលងភ្នំ ដែលលាតសន្ធិតលើផ្ទៃដីខេត្ត វ៉ាហ្សីស្ថានខាងជើង នឹងវ៉ាហ្សីស្ថានខាងត្បូង របស់ប៉ាគីស្ថាន និងជាប់ព្រំប្រទល់ជាមួយប្រទេសអាហ្វហ្គានីស្ថាន ។ ទីតាំងទាំងនេះជាជម្រក និងជាបន្ទាយលាក់ខ្លួនយ៉ាងសុខសានរបស់ក្រុមឧទ្ទាមនាពេលកន្លងមក ។

សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅតែបន្តកើតមានតាំងពីថ្ងៃទី១៦ ខែសីហាមក នៅពេលដែលអភិបាលខេត្តម្នាក់បានស្ថិតនៅក្នុងចំណោមជនរងគ្រោះ១៩នាក់ដែលបាត់បង់ជីវិតដោយសារតែការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងខេត្ត Punjab ជាខេត្តដែលមានការរឹតបន្តឹងសន្តិសុខខ្លាំងជាងគេបំផុតរបស់នាយករដ្ឋមន្ត្រី ណាវ៉ាស សារីហ្វនោះ ។

មន្ត្រីយោធាមួយរូបបានបញ្ជាក់ថា យន្តហោះចម្បាំងបានបាញ់ប្រហារពីលើដែនអាកាសទៅទីតាំងលាក់ខ្លួនរបស់ក្រុមឧទ្ទាម ហើយបានសម្លាប់ក្រុមនោះ២៥នាក់ ។ ចំនួនអ្នកស្លាប់អាចច្រើនជាងនេះ ។ ប្រភពបន្តថា ការចូលទៅកាន់ទីតាំងខាងលើនេះពិតជាមានការលំបាក ហ្សែសេវាទូរស័ព្ទទៀតសោតមានតិចតួចបំផុត ។ ប្រភពអះអាងថា ក្រុមឧទ្ទាមអាចស្លាប់ច្រើនជាងនេះ ។

មន្ត្រីផ្សេងទៀតបានបញ្ជាក់ថា កម្លាំងយោធាបានវាយប្រហារជាមួយក្រុមឧទ្ទាម នៅទីតាំងផ្សេងៗគ្នាស្ថិតនៅតាមដងជ្រលងភ្លំ Shawal ។ កសិករម្នាក់ ឈ្មោះ Shadam Khan បានប្រាប់រ៉យទ័រថា យើងនៅតែអាចឮសូរសំឡេងគ្រាប់បែក និងការបាញ់កាំភ្លើងតាំងពីថ្ងៃអាទិត្យ ទី១៦ ខែសីហារៀងមក ។ ប៉ុន្តែពួកយើង មិនត្រូវបានគេណែនាំដើម្បីកុំ ឲ្យចាកចេញទៅខាងក្រៅនោះទេ ។ លោកបញ្ជាក់ថា យើងចង់ឲ្យពួកគេធានាដល់ផ្លូវសុវត្ថិភាពសម្រាប់ក្រុមគ្រួសាររបស់យើង មុនពេលកម្លាំងទាហានចាប់ផ្តើមធ្វើប្រតិបត្តិការពេញលេញ ។

លោក Ehsanullah Ehsan អ្នកនាំពាក្យមួយរូបរបស់ក្រុមឧទ្ទាមលីបង់ បាននិយាយថា ការវាយប្រហារពីលើដែនអាកាសនោះមិនបានសម្លាប់កម្លាំងសកម្មប្រយុទ្ធរបស់ពួកគេសូម្បីតែម្នាក់ឡើយ ។ តំបន់ជ្រលងភ្នំ វ៉ាហ្សីរីស្ថានខាងជើងត្រូវបានប្រើប្រាស់ជាទីតាំងគ្រប់គ្រងយ៉ាងសំខាន់ចុងក្រោយរបសក្រុមលីបង់ ។ ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថានតែងតែវាយប្រហារជាមួយកម្លាំងរដ្ឋាភិបាល។ ពួកគេជាក្រុមដាច់ដោយឡែកនោះទេ ប៉ុន្តែជាសម្ពន្ធមិត្តជាមួយក្រុមឧទ្ទាមលីបង់ស្ថិតនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ។

កម្លាំងយោធាប៉ាគីស្ថានបានដណ្តើមគ្រប់គ្រងតំបន់ភាគច្រើនស្ថិតនៅក្នុងខេត្ត វ៉ាហ្សីរីស្ថានខាងជើង នៅក្នុងប្រតិបត្តិការបោសសម្អាតក្រុមឧទ្ទាមដែលចាប់ផ្តើមធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៥ រហូតមក ។ មុនប្រតិបត្តិការរបស់កម្លាំងទាហានចាប់ផ្តើម កម្លាំងទាហានបានស្នើឲ្យពលរដ្ឋចាកចេញពីទីតាំងនោះ ។

ប៉ុន្តែអ្នកដែលរស់នៅក្នុងតំបន់ Shawal Valley ត្រូវបន្តស្នាក់នៅ ។ កងទ័ពអង្គការណាតូ ជាយូរយារមកហើយបានជំរុញឲ្យប៉ាគីស្ថានឡោមព័ទ្ធវាយប្រហារនៅតំបន់វ៉ាហ្សីរីស្ថានខាងជើង ដោយបញ្ជាក់ថា ទីនោះជាស្ថានសួគ៌សុខសានរបស់ក្រុមឧទ្ទាមលីបង់ ដែលជាញឹកញាប់បានវាយប្រហារមកលើកងកម្លាំងណាតូ និងកងទ័ពអាហ្វហ្គានីស្ថានឈរជើងនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ។

ប្រព័ន្ធផ្សព្វផ្សាយរបស់កម្លាំងយោធាបានបញ្ជាក់ថា ការវាយប្រហារពីលើដែនអាកាសបានសម្លាប់ក្រុមសង្ស័យថា ជាក្រុមឧទ្ទាម១៨នាក់កាលពីថ្ងៃទី១៨ ខែសីហា ។ វាយប្រហារកាលពីថ្ងៃទី១៧ ខែសីហាសម្លាប់៥០នាក់ និងវាយប្រហារកាលពីថ្ងៃទី១៦ ខែសីហា សម្លាប់៤០នាក់ ៕

pask

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print