បុរសម្នាក់ជាប់ចោទគំរាមប្លន់ទូរស័ព្ទដៃពីរគ្រឿងពីក្មេង

ចែករំលែក៖

ខេត្ដកំពត៖ នគរបាលក្រុងកំពតបាន ឃាត់ខ្លួនបុរសម្នាក់ក្នុងបទគំរាមប្លន់ទូរ ស័ព្ទដៃចំនួនពីរគ្រឿងពីក្មេងសិស្សសាលា ខណៈកំពុងជិះកង់ឌុបគ្នា។ ករណីគំរាមប្លន់នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៥ នៅគល់ស្ពានចាស់ខាងលិច ស្ថិត នៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូង ខ្មែរ ក្រុង-ខេត្ដកំពត ។

CH-00507

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួនឈ្មោះ អ៊ុក រ៉ាដូ អាយុ២២ឆ្នាំ មានទី លំនៅភូមិ-សង្កាត់នៃចំណុចចាប់ខ្លួន។ រីឯក្មេងប្រុសម្ចាស់ទូរស័ព្ទទី១-ឈ្មោះ ឡុង ប៉េងបញ្ញា អាយុ១៣ឆ្នាំ ជាសិស្ស រៀននៅអនុវិទ្យាល័យក្រកេះ បច្ចុប្បន្ន រស់នៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុង-ខេត្ដកំពត និងម្នាក់ទៀតមិនត្រូវ បានស្គាល់អត្ដសញ្ញាណជាអ្នករួមដំណើរ ជាមួយនិងក្មេងប្រុសរងគ្រោះ ឡុង ប៉េង បញ្ញា ។

នគរបាលក្រុងកំពតឱ្យដឹងថា មុន មានអំពើគំរាមប្លន់ទូរស័ព្ទក្មេងប្រុសរង គ្រោះទាំងពីរនាក់បានជិះកង់ឌុបគ្នាមក ដល់ចំណុចឆ្លងផ្លូវរថភ្លើង។ ពេលនោះ ជនសង្ស័យបានចេញមកស្ទាក់កាក់កង់ ក្មេងប្រុសរងគ្រោះឱ្យឈប់ហើយជន សង្ស័យបានទាញកូនកាំបិតភ្ជង់គំរាម ប្លន់យកទូរស័ព្ទដៃពីក្មេងប្រុសទាំងពីរ ។ ទូរស័ព្ទដែលជនសង្ស័យគំរាមយកពី ក្មេងប្រុសរងគ្រោះ១គ្រឿងម៉ាកសាំសុង និងមួយគ្រឿងម៉ាក I phone ។

បើតាមក្មេងប្រុសរងគ្រោះបានប្រាប់ នគរបាលថា ដោយសារតែពួកគេភ័យ ក៏បានប្រគល់ទូរស័ព្ទដៃទៅឱ្យជនសង្ស័យ តែខណៈនោះក្មេងប្រុសដែលជិះកង់ពី ក្រោយបន្ទាប់ពីប្រគល់ទូរស័ព្ទឱ្យជនសង្ស័យ ក៏បានឆ្លៀតឱកាសរត់គេចខ្លួនតែម្ដង។ ចំណែករូបគេ(ក្មេងប្រុសរងគ្រោះ)ត្រូវ ជនសង្ស័យបញ្ជាឱ្យឌុបរូបគេទៅទិញ ទុយោសម្រាប់បឺតទឹកសុទ្ធនិងទិញស្ករ កៅស៊ូសម្រាប់ប្រើប្រាស់របៀបធ្វើជា សារធាតុញៀន។

ក៏ប៉ុន្ដែខ្លួនឌុបជនសង្ស័យ មិនទាន់ដល់គោលដៅកន្លែងទិញទុយោ និងស្ករកៅស៊ូក៏បានលោតចុះពីលើកង់ ស្រែឆោឡោធ្វើឱ្យផ្អើលអ្នកភូមិឡោម ព័ន្ធចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច នគរបាលក្រុងកំពតតែម្ដង។ បើតាមនគរបាលជំនាញបានសន្និដ្ឋាន ថា ជនសង្ស័យជាមនុស្សញៀនថ្នាំ។

នេះ បើតាមការអះអាងពីក្មេងប្រុសរងគ្រោះ ដែរថា ក្រោយពីគំរាមប្លន់យកទូរស័ព្ទ បែរជាមិនគេចខ្លួនតែឱ្យក្មេងប្រុសរង គ្រោះជូនមកទិញស្ករកៅស៊ូនិងទុយោធ្វើ ជាឧបករណ៍ជក់គ្រឿងញៀនទៅវិញ។ បច្ចុប្បន្នជនសង្ស័យនគរបាលក្រុង កំពតបានកសាងសំណុំរឿងបញ្ជូនចាត់ ការតាមនីតិវិធី ៕

CH-00506

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print