ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ថ្នាំ៨កញ្ចប់ ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់រួមនិងថ្នាំញៀនចំនួន៤កញ្ចប់តូចនិងឧប្បកប្រើប្រាស់មួយចំនួន។ ករណី ឃាត់នេះធ្វើឡើងកាលពីវេលាម៉ោង១និង០០នាទីថ្ងៃទី២០ខែមីនាឆ្នាំ២០១៧នៅចំណុចបន្ទប់ជួលភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់នេះទី១មានឈ្មោះ ធី ណារី ភេទស្រីអាយុ២០ឆ្នាំមុខរបរអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលងលើនិងមានស្រុកកំណើតភូមិ-ឃុំ ក្រឡោមផ្លុក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ទី២ឈ្មោះ ថន សុដា ភេទស្រីអាយុ៣២ឆ្នាំមុខរបរមេការខារ៉ាអូខេ ស្នាក់នៅបន្ទប់ ជួលខាងលើនិងមានស្រុកកំណើតភូមិ ឃុំ ព្រែកទ្រាំង ស្រុកស្អាង ខេត្តកណ្តាល។ទី៣មានឈ្មោះ ម៉ែន សុជាតា ភេទស្រីអាយុ ២៣ឆ្នាំមុខរបរធ្វើការរោងចក្រស្នាក់ភូមិសេពេសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិ ឃុំ ពង្រ ស្រុកបារាយ ខេត្តកំពង់ធំ។និងទី៤មានឈ្មោះ ទេព វណ្ណ ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិ ឃុំ ថ្មី ស្រុកដង្កោ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននឹងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើគឺសមត្ថកិច្ចបានសើបអង្កេតនិងប្រើប្រាស់ជុំនាញវិធានការបញ្ឆោតទើបឈានដល់ការបង្ក្រាបដល់ទីតាំងបន្ទប់ជួលខាងលើរហូតឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់និងដកហូតម៉ៅក្រាមសថ្លាចំនួន៨កញ្ចប់តូចនិងសម្ភារប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

...

95ed1be9-3c0b-4cd7-8e5e-cde3ff7555bd fb190fab-0cd7-4451-b32c-c236a0d0451f d2ceef0d-f1b8-4465-b961-22c77e46b087 92836944-1600-43d2-be90-1e5467cfa18d IMG_0472

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print