ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា បានបាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ចូលក្នុងទឹកដីកូរ៉េខាងជើងនៅថ្ងៃទី២០ខែសីហាក្រោយពេល ទាហានកូរ៉េខាងត្បូងសង្ស័យថាកូរ៉េខាងជើងបានបាញ់កម្ទេច ប្រព័ន្ធបំពង់សម្លេងរបស់កូរ៉េខាងត្បូងដែលដាក់នៅតាមបណ្តោយព្រំដែន ។
ឧបករណ៍សើុបការណ៍របស់កូរ៉េខាងត្បូងបានឃើញវត្ថុអ្វីមួយហោះហើរចេញពីកូរ៉េខាងជើង សង្ស័យថាជាគ្រាប់បាញ់ចេញពីកូរ៉េខាងជើងនៅវេលាម៉ោង១៥និង៥២នាទី ។គ្រាប់នោះសម្តៅទៅលើប្រដាប់បំពង់សម្លេង។ កូរ៉េខាងត្បូងកីបានធ្វើការជម្លៀសពលរដ្ឋនៅតាមព្រំដែនទៅកាន់តំបន់សុវត្ថិភាព។
ការបាញ់ប្រហារគ្នានេះធ្វើឲ្យភាពតានតឹងរបស់កូរ៉េទាំងពីរកាន់តែខ្លាំងឡើងក្នុងពេលដែលកំពុងតែតានតឹងស្រាប់ហើយនោះ។ កន្លងមកក៏មានការផ្ទុះគ្រាប់បែកនៅតាមព្រំដែនស្ថិតនៅតំបន់សរបណ្តាលឲ្យទាហានកូរ៉េខាងត្បូង២នាក់រងរបួស ។ ក្រោយមកកូរ៉េខាងត្បូងក៏បានប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រសាជាថ្មីដោយដាក់ប្រដាប់បំពងសម្លេងសម្តៅទៅកូរ៉េខាងជើង ដោយផ្សព្វផ្សាយពីគោលនយោបាយក៏ដូចជាព្រិត្តិការសំខាន់ៗនៅបរទេស៕
ប្រែសម្រួល៖ មែវ សាធី