Roger Federer ឈ្នះជើងឯក ATP Indian Wells Masters ជាលើកទី៥ក្រោយឈ្នះStan Wawrinka

ចែករំលែក៖

កីឡាករ Roger Federer បានឈ្នះជើង ឯកATP Indian Wells Masters ជាលើកទី ៥ក្រោយផ្តួលកីឡាករ Stan Wawrinka ដោយលទ្ធផល 6-4, 7-5។

ជ័យជម្នះនេះធ្វើឲ្យកីឡាករ Roger Federer មានកំណត់ត្រាស្មើនឹងកីឡាករ ស៊ែប៊ី Novak Djokovicដែលធ្លាប់ឈ្នះពាន រង្វាន់ Indian Wells Masters៥ដងដូចគ្នា។ កីឡាករសញ្ជាតិស្វុីស Roger Federer ធ្លាប់ ឈ្នះនៅក្នុងឆ្នាំ2004, 2005, 2006 និងឆ្នាំ 2012 ។

មិនត្រឹមតែមានកំណត់ត្រាស្មើនឹង Novak Djokovic ប៉ុណ្ណោះទេ Roger Federer ដែលមានវ័យ៣៥ឆ្នាំរូបនេះក៏បានក្លាយទៅជាកីឡាករមានវ័យចាស់ជាងគេបង្អស់ដែលឈ្នះពានរង្វាន់នេះ ខណៈកីឡាករ Andre Agassi ធ្លាប់ឈ្នះពានរង្វាន់កាល ពីឆ្នាំ២០០៤ក្នុងវ័យ៣៤ឆ្នាំ ។
ចំណែកការប្រកួតវាយទោលផ្នែកនារី វិញកីឡាការិនី Elena Vesnina ក្លាយទៅជាម្ចាស់ជើងឯកដោយបានយកឈ្នះមិត្តរួមសញ្ជាតិរុស្ស៊ីកីឡាការិនី Svetlana Kuznetsova ក្នុងលទ្ធផល ៦-៨, ៧-៥ និង ៦-៤៕ ដេវីត

...

roger-federer (1) roger-federer (3) roger-federer (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print