យន្តហោះដឹកអ្នកដំណើរផ្ទុះឆាបឆេះពេលចុះចតស្លាប់រាប់សិបនាក់

ចែករំលែក៖

មនុស្សរាប់សិបនាក់មានសំណាងរួច ផុតពីក្តីស្លាប់ក្រោយពេលយន្តហោះដឹក អ្នកដំណើរ១គ្រឿងរបស់ស៊ូដង់ខាងត្បូងបានផ្ទុះឆេះពេលចុះចត។

រូបភាពពីកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ខាងលើកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិស្ថិតនៅ ក្នុងស្រុក Wau ប្រទេសស៊ូដង់ខាងត្បូង បណ្តាលឲ្យយន្តហោះផ្ទុះឆេះ បែកជាច្រើន បំណែក។

យន្តហោះដែលជួបគ្រោះថ្នាក់នោះជា របស់ក្រុមហ៊ុនអាកាសចរណ៍ South Suopreme ក្នុងប្រទេសស៊ូដង់ខាងត្បូង។ មន្ត្រី ក្នុងតំបន់បានឲ្យដឹងថា យន្តហោះខាងលើ ហោះហើរចេញពីតំបន់ Juba នៅលើយន្ត ហោះមានអ្នកដំណើរ៤០នាក់ និងក្រុម ពហុនិកា៥នាក់។

របាយការណ៍ពេលដំបូងបានឲ្យដឹងថា មានមនុស្ស៤៤នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ ខាងលើ។ ប៉ុន្តែតំណាងក្រុមហ៊ុន South Suopreme បានប្រកាសថា គ្មានអ្នកសា្លប់ ឬរងរបួសនោះឡើយ ដោយមុនពេលផ្ទុះឆេះអ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះទាន់ពេល។

បុគ្គលិកពន្លត់អគ្គិភ័យម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្មានអ្នកណាស្លាប់ នោះឡើយ តែមានអ្នករងរបួសមួយចំនួន។ លោក James Dimo Deng អ្នកសារព័ត៌មាន រ៉យទ័របានបញ្ជាក់ថា មានមនុស្ស១៧ ទៅ១៨នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ។

ក្រុមពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ គ្រប់គ្រងស្ថានភាព។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើមិនទាន់ដឹងច្បាស់នៅឡើយ។ មន្ត្រី ឯកទេសកំពុងបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យយន្តហោះផ្ទុះឆេះខាងលើ៕

air (3) air (1) air (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print