កីឡាករ Ryan McBrideដែលជាប្រធាន ក្រុម Derry City ក្នុងក្របខ័ណ្ឌអៀរ ឡង់Premier League បានស្លាប់នៅក្នុង បន្ទប់គេងរបស់ខ្លួនតែប៉ុន្មានម៉ោងក្រោយក្រុមរបស់គាត់យកឈ្នះលើក្រុម Drogheda United ដោយលទ្ធផល 4-0។
ក្រោយប្រកួតចប់កីឡាករវ័យ២៧ឆ្នាំ Ryan McBride បាននិយាយថា លោក ហាក់ដូចជាមិនស្រួលខ្លួន ហើយក៏បានទៅ សម្រាកនៅផ្ទះ។ បន្ទាប់មកខ្សែការពារ កណ្តាលរូបនេះក៏បានបាត់បង់ជីវិតនៅក្នុងបន្ទប់គេងរបស់លោកតែម្តង ។
បន្ទាប់ពីបានដឹងពីដំណឹងមរណភាព អ្នកគ្រាំទាល់ទាត់ជាច្រើនបានមកជួបជុំគ្នានៅផ្ទះរបស់កីឡាករ Ryan McBride ខណៈដែលពួកគេពុំទាន់ដឹងពីមូលហេតុនៃការស្លាប់នោះនៅឡើយទេ។
នៅពេលជាមួយគ្នានេះការចូលរួម រំលែកទុក្ខចំពោះមរណភាពរបស់កីឡាករ Ryan McBride បានធ្វើឡើងយ៉ាងច្រើននៅ ក្នុងពិភពបាល់ទាត់នៃប្រទេសអៀរឡង់ ពិសេសនៅក្នុងបណ្តាញសង្គម Twitter។
គួរបញ្ជាក់ថា កីឡាករRyan McBrideបានចាប់ផ្តើមអាជីពបាល់ទាត់នៅក្នុងក្លិប Derry City ដែលជាក្លិបនៅក្នុងស្រុកកំណើត ខ្លួនតែម្តងនៅក្នុងឆ្នាំ២០១១ ៕ ដេវីត