អង់គ្លេសនឹងចាកចេញពីអឺរ៉ុបជាផ្លូវការនៅចុងខែមីនា

ចែករំលែក៖

ពាក់ព័ន្ធនឹងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសក្រោយពេលសភាបើកភ្លើងខៀវ ឲ្យនាយករដ្ឋមន្ត្រីរៀបចំចាកចេញពីអឺរ៉ុប។ នៅពេលនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នឹងសរសេរលិខិត ជូនសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ដើម្បីជូនដំណឹងជាផ្លូវការថា អង់គ្លេសសុំដើរចេញពីសហភាពអឺរ៉ុបហើយ។

ក្រោយការផ្ញើលិខិតទៅកាន់អឺរ៉ុប អង់គ្លេសនឹងចាប់ផ្តើមអនុវត្តតាមមាត្រា៥០ នៃសន្ធិសញ្ញាអឺរ៉ុប ចាប់ពីថ្ងៃទទួលលិខិត ផ្លូវការទៅ អង់គ្លេសនឹងសហភាពអឺរ៉ុបមានពេល២ឆ្នាំសម្រាប់ចរចាស្វែងរកកិច្ចព្រមព្រៀងលែងលះគ្នា។

ក្រោយពីបានទទួលលិខិតសុំលាជាផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានក្រុមប្រឹក្សាអឺរ៉ុប មានពេល៤៨ម៉ោង សម្រាប់ចែកចាយឯកសារណែនាំស្តីអំពី ទិសដៅគោលនៃការចរចាជាមួយអង់គ្លេសទៅរដ្ឋាភិបាលជាសមាជិកទាំង២៧របស់សហភាព។

ជំនួបកំពូលថ្នាក់ដឹកនាំប្រទេសជា សមាជិកទាំងអស់នឹងរៀបចំធ្វើឡើងនៅដើមខែឧសភា ដើម្បីសម្រេចគោលការណ៍ចរចារបស់អឺរ៉ុប។ នៅពេលបានទទួលការព្រមព្រៀងពីសមាជិក ទើបគណៈកម្មការអឺរ៉ុបទទួលបន្ទុកចរចាជាមួយអង់គ្លេស គឺលោក មីសែល បានីញេ Michel Barnier ជនជាតិបារាំងអាចចាប់ជជែកពិភាក្សាជាមួយសមភាគីអង់គ្លេសលោក ដេវីដ ដេវី David Davis បាន។

គ្រាន់តែអ្នកទទួលបន្ទុកចរចាអង់គ្លេសបានបង្ហើបព័ត៌មានថា អង់គ្លេសកំពុងបោះជំហានក្នុងគន្លងចរចាដ៏សំខាន់មិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រប្រទេសមួយជំនាន់នេះ ប្រាក់លីវស្ទែរលីងអង់គ្លេសបានធ្លាក់ថ្លៃបន្តិច។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសបានលាតត្រដាងកម្មវត្ថុយ៉ាងច្បាស់លាស់ថា នឹងស្វែងរកកិច្ចព្រមព្រៀងដែលល្អសម្រាប់ គ្រប់រដ្ឋ និងតំបន់របស់អង់គ្លេស ព្រមទាំងសម្រាប់អឺរ៉ុបទាំងមូលនឹងមានដៃគូថ្មីដ៏ វិជ្ជមានរវាងអង់គ្លេស នឹងជាមួយបណ្តា ប្រទេសជាមិត្ត និងសម្ពន្ធភាពជាមួយសហ ភាពអឺរ៉ុប៕

engilsh

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print