ក្រុមហ៊ុនចិន ZTE ទទួលស្គាល់ថាបានបំពានច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ តុលាការអាមេរិកក្នុងរដ្ឋតិចសាស់ក្រុម ហ៊ុនផលិតសម្ភារទូរគមនាគមន៍ចិន ZTE បានទទួលស្គាល់ថា បានបញ្ជូនសម្ភារអេ ឡិចត្រូនិក អាមេរិក ទៅកាន់ប្រទេសអុីរ៉ង់។

ការទទួលស្គាល់ពីកំហុសខាងលើគឺជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចិននឹងអ្នក ច្បាប់អាមេរិកនៅដើមខែមីនា កន្លងមក នេះ ដោយក្នុងនោះបានស្នើឲ្យក្រុមហ៊ុន ខាងលើបង់ប្រាក់ផាកពិន័យ ៩០០លាន ដុល្លារអាមេរិក។

ក្រុមហ៊ុន ZTE បានទទួលស្គាល់នូវការចោទប្រកាន់៣ផ្សេងគ្នា ក្នុងនោះមានការ ប៉ុនប៉ងនាំចេញទំនិញដែលផលិតនៅ អាមេរិកទៅកាន់ប្រទេសអុីរ៉ង់ ដោយគ្មាន ឯកសារយល់ព្រមពីរដ្ឋាភិបាលអាមេរិក។ សកម្មភាពទាំងនោះបានរារាំងការអនុវត្ត ច្បាប់ដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេ រិកទៅលើប្រទេសអុីរ៉ង់។

តាមលទ្ធផលស្រាវជ្រាវរយៈពេល៥ឆ្នាំ ក្រុមហ៊ុន ZTE បានបញ្ចៀសការដាក់ទណ្ឌ កម្មរបស់អាមេរិក ដោយបានទិញសម្ភារ របស់អាមេរិកមកធ្វើជារបស់ក្រុមហ៊ុន ZTE ហើយដឹកជញ្ជូនទៅកាន់ប្រទេសអុី រ៉ង់។ ក្រុមហ៊ុន ZTE បានទទួលសារភាពពី កំហុសរបស់ខ្លួន ក្រោយពេលរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិកគំរាម កាត់ផ្តាច់ការផ្គត់ផ្គង់របស់ក្រុមហ៊ុននេះនៅលើពិភពលោកទាំងមូល៕

china (1) china (2)china (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print