ការវាយប្រហារភេរវកម្មថយចុះ៦៤ភាគរយក្នុងឆមាសទី១ឆ្នាំ២០១៥

ចែករំលែក៖

របាយការណ៍របស់មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ចេញឲ្យដឹងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ថា ការវាយប្រហារភេរវកម្មស្ថិតនៅក្នុងខេត្ត Khyber Pakhtunkwa ភាគខាងពាយព្យប៉ាគីស្ថានមានការថយចុះ៦៤ភាគរយ អំឡុងឆមាសទី១ ក្នុងឆ្នាំ២០១៥ បើប្រៀបធៀបអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
របាយការណ៍ដដែលបានរកឃើញថា ចាប់ពីខែមករា រហូតដល់ខែមីនា និងជាបន្តបន្ទាប់ទៀត នៅក្នុងទីតាំងខាងលើនេះមានការល្អប្រសើរ ស្ងប់ស្ងាត់មិនសូវមានការវាយប្រហារភេរវកម្ម ក៏ដូចបទឧក្រិដ្ឋកម្មផ្សេងៗផងដែរ ។ ខេត្ត Khyber Pakhtunkwa នេះធ្លាប់តែជាទីតាំងរងការវាយភេរវកម្មខ្លាំងក្លាបំផុត ប៉ុន្តែនៅពេលនេះមានការធ្លាក់ចុះការសម្លាប់មនុស្សប្រមាណ៤៧ភាគរយ អំពើលួចប្លន់ធ្លាក់ចុះ៣ភាគរយ ការចាប់ជំរិតទារប្រាក់លោះថយចុះ៤១ភាគរយ និងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាតចយចុះ១២ភាគរយ។
កាលពីឆ្នាំ២០១៤ អំពើហិង្សាវាយប្រហារភេរវកម្មនៅទីតាំងខាងលើបានកើតឡើង២៩៣លើកគិតក្នុងឆមាសទី១ ខណៈដែលឆ្នាំ២០១៥ ក្នុងឆមាសទី១ ករណីវាយប្រហារភេរវកម្មបានកើតឡើង១០៧ករណីប៉ុណ្ណោះ ។ ដូចគ្នានេះការវាយប្រហារគោលដៅសម្លាប់មនុស្សថយចុះពី៤៥ភាគរយ មកនៅត្រឹម២៤ភាគរយ, លួចប្លន់ថយចុះពី៣៣ភាគរយ មកនៅត្រឹម៣២ភាគរយ, ការចាប់ជំរិតកំហែងទារប្រាក់ថយចុះ៥៤ភាគរយមកនៅត្រឹម៣២ភាគរយ, ការបំផ្ទុះរថយន្តអត្តឃាត់ថយចុះពី១៦ភាគរយ មកត្រឹម១៤ភាគរយ ចំណែកបទកំហែងយក បានថយចុះពី៨៣ភាគរយ មកនៅត្រឹម១៣ភាគរយ ។
ការវាយប្រហារគ្រាប់បែកអត្តឃាតថយចុះ៨៣ភាគរយ, ការបង្កប់គ្រាប់បែកនៅតាមដងផ្លូវធ្លាក់ចុះ៧៩ភាគរយ, ការវាយប្រហារដោយបាញ់កាំភ្លើងត្បាល់ថយចុះ៨០ភាគរយ, ការបាញ់ប្រហារដោយកាំភ្លើងធម្មតាថយចុះ២៥ភាគរយ និងការវាយប្រហារគ្រាប់បែកថយចុះ៦៦ភាគរយ ។
ជាមួយគ្នានេះដែរការវាយប្រហារប៉ុនប៉ងសម្លាប់ពលរដ្ឋស្លូតត្រង់ក៏ដូចបុគ្គលិករដ្ឋការពីសំណាក់ក្រុមឧទ្ទាមនោះ ក៏បានថយចុះពី៨១ភាគរយ មកនៅត្រឹម៧៧ភាគរយផងដែរ ដែលនេះគឺជាការចង់បានរបស់ប្រមុខដឹកនាំរដ្ឋាភិបាល។
ការវាយប្រហារសម្លាប់មនុស្សបានធ្លាក់ចុះពី៥៤៤នាក់ មកនៅត្រឹម១០៣ករណីគិតក្នុងអំឡុងពេលដូចគ្នា។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលប៉ាគីស្ថានបានចាត់វិធានការយ៉ាងក្តៅគគុកវាយឆ្មក់ទៅលើសំបុកលាក់ខ្លួនរបស់ក្រុមឧទ្ទាម ។ រដ្ឋាភិបាលបានប្តេជ្ញាថា នឹងបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមលីបង់រហូតទាល់តែក្រុមនេះរលាយសាបសូន្យអស់ពីទឹកដីប៉ាគីស្ថាន។ កម្លាំងយោធាប៉ាគីស្ថានបានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងប្រតិបត្តិការបានសម្លាប់ក្រុមឧទ្ទាមជាង២០០នាក់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print