ស្គាល់អត្តសញ្ញាណជនរងគ្រោះក្នុងអំពើឃាតកម្មយកសាកសពកប់ដីនៅឃុំតាលន់ហើយ

ចែករំលែក៖

ខេត្តកណ្តាលៈ ក្រោយពីមានអំពើឃាតកម្មសម្លាប់បុរសម្នាក់មិនស្គាល់អត្តសញ្ញាពយកសាកសពកប់ដីក្នុងព្រៃអូយះ ភូមិសាស្ត្រឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រួចមកសមត្ថកិច្ចបានប្រកាស់រកសាច់ញាតិជនរងគ្រោះ ដើម្បីមកបញ្ជាក់អត្តសញ្ញាណងាយស្រួលក្នុងដំណើរការស៊ើបអង្កេតស្រាវជ្រាវ រហូតមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលស្រុកស្អាងបានស្គាល់អត្តសញ្ញាពជនរងគ្រោះខាងលើនេះហើយ ។
​ជនរងគ្រោះឈ្មោះ សុខ ម៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ នេះបើតាមការអះអាងរបស់ស្ត្រីឈ្មោះ ជឹម ម៉ារ៉ាឌី អាយុ២៤ឆ្នាំ មុខរបរ ជាកម្មការីនីរោងចក្រកាត់ដេរមួយកន្លែងមានទីតាំងក្នុងខេត្តកែវ មានស្រុកកំណើតនៅភូមិលាងសាហេតុ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ដែលត្រូវជាប្រពន្ធនៃសពជនរងគ្រោះខាងលើនេះ ។ ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងប្រគល់ទៅឲ្យស្ត្រីជាប្រពន្ធ និងបុរសជាឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី ។
​មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា តាមការបំភ្លឺរបស់សាក្សីបានឲ្យដឹងថាជនរងគ្រោះបានបាត់ខ្លួនពីកន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ដោយពុំមាននណាម្នាក់ដឹងថាជនរងគ្រោះទៅណានោះទេ ។ សាក្សីបានបំភ្លឺថា សម្ភារៈជនរងគ្រោះដែលបាត់បង់មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ។
មន្ត្រីនគរបាលស្រុកស្អាងបានបញ្ជាក់ថា បន្ទាប់ពីទទួលបានអត្តសញ្ញាណជនរងគ្រោះនិងសាក្សី​បំភ្លឺរួចមក សមត្ថកិច្ចកំណត់បានមុខសញ្ញាខ្លះ បច្ចុប្បន្នកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅដល់ធ្វើការឃាត់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។
គួរំឭកថា កាលពីវេលារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅត្រង់ចំណុចក្នុងព្រែកអូរថ្ងាន់ ស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានប្រជាពលរដ្ឋប្រទះឃើញពំនូកដីថ្មីៗធំក្លិនស្អុយសាយភាយចេញមកក្រៅ ដោយសង្ស័យថាមានកបសាកសពមនុស្ស ប្រជាពលរដ្ឋបានរាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ ពែលសមត្ថកិច្ចនគរបាលជីកកាយមើលក៏ប្រទះឃើញសាកសពជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។
តាមការសន្និដ្ឋានជំហ៊ានដំបូងសាកសពជនរងគ្រោះត្រូវបានឃាតករវាយសម្លាប់រួចជីករណ្តៅកប់នៅក្នុងដី ដោយរុំក្រណាត់កៅស៊ូផ្លាស្ទិច ពណ៌សថ្លា នៅលើផ្ទៃមុខមានដុំស៊ីម៉ងត៍គ្របលើមុខ ។​សាក​សពមានស្នាមមុតនៅលើកញ្ចឹង.កខាងឆ្វេងចំនួន០២កន្លែង, កទន់ ,ធ្មេញខាំអណ្តាត ស្លាប់រយៈពេល៣ទៅ៤ថ្ងៃ ស្លាប់ក្នុងអំពើឃាតកម្ម ៕ស្អាងជ័យ

20150704-135926.jpg

20150704-135922.jpg

...

20150704-135930.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print