ភ្នំពេញ៖ដោយាមានការបញ្ជាពីលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាលរងបានបន្តដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងអាជីវកម្មល្បែងហ្គេមបាញ់ត្រី កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅផ្លូវលេខ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជាលទ្ធផលឃាត់បានអ្នកមើលការខុសត្រូវម្នាក់ឈ្មោះ ជុំ សីហា ភេទប្រុស អាយុ២២ឆ្នាំ និងអ្នកចូលលេងហ្គេមម្នាក់ ហតដូតបានទូរហ្គេម ចំនូន ២ទូរ ។ ប៉ុន្តែអ្នកមើលការខុសត្រូវម្នាក់ និងអ្នកចូលលេងល្បែងហ្គេមបាញ់ត្រីម្នាក់នោះ ត្រូវបានអប់រំ ធ្វើកិច្ចសន្យា អនុញ្ញាតិឲ្យត្រឡប់ទៅវិញ នៅនឹងកន្លែង។
លោក ម៉ូវ ម៉ានិត ប្រាប់ឲ្យដឹងថា ទីតាំងបើកល្បែងហ្គេមស្ទូចត្រីខាងលើ ក៏ត្រូវបានអាជ្ញាធរខណ្ឌផ្តល់ដំណឹងឲ្យបញ្ឈប់អាជីវរកម្មដែរ ប៉ុន្តែភាគីខាងម្ចាស់ហ្គេមមិនព្រមអនុវត្តន៍តាមសោះ ដោយបានបើកលួចលាក់ លុះមកដល់ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នេះ ទើបលោកទទួលបានបញ្ជាពីលោក លី សាវេត អភិបាលខណ្ឌ ចុះដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ធ្វើការបង្ក្រាបរឹបអូសទូរហ្គេមបាញ់ត្រីបានចំនួន ០២ ទូរ យកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីដោះស្រាយតាមច្បាប់។
សូមបញ្ជាក់ថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌសែនសុខ ធ្លាប់បានវាយកំទេច ទូរហ្គេមបាញ់ត្រីចំនួន ០៦ទូ រួចមកហើយ នៅក្នុងបរិវេណសាលាសង្កាត់ភ្នំពេញថ្មី ក្នុងនោះលោក លី សាវេត អភិបាលខណ្ឌសែនសុខ បានដាក់បទបញ្ជាអោយគណៈបញ្ជាឯកភាពខណ្ឌ និងសង្កាត់ ត្រូវធ្វើការចុះបង្ក្រាបលេងល្បែងហ្គេមបាញ់ត្រី អោយអស់ ពីព្រោះល្បែងទាំងនេះ នាំឲ្យបាត់បង់ធន់ធានមនុស្សនៅថ្ងៃអនាគត ក្មេងៗជក់លេងភ្លេចចូលសាលារៀន ជាពិសេសនាំឲ្យកើតមានអំពើចោរកម្មជាដើម។ ដូច្នេះត្រូវតែបន្តលុបបំបាត់អោយបាននូវអាជីវកម្មហ្គេមបាញ់ត្រីទាំងនេះ ការធ្វើបែបនេះ គឺដើម្បីចៀសវាងនូវរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន និងស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ទូរហ្គេមទាំង៦ទូនេះ គឺរឹបអូសបាន នៅក្នុងសង្កាត់ភ្នំពេញថ្មី ហើយមុន នឹងអាជ្ញាធរចុះធ្វើការរឹបអូសទូរហ្គេមទាំងនេះ អាជ្ញាធរធ្លាប់បានធ្វើការផ្សព្វផ្សាយណែនាំឲ្យបិទជាច្រើនលើកច្រើនសាររួចមកហើយ តែម្ចាស់អាជីវកម្ម នៅតែរឹងទទឹងមិនព្រមបិទសោះ ទើបឈានដល់ការរឹបអូស និងរហូតវាយកំទេចទូរហ្គេមចោលបែបនេះ៕
អាជ្ញាធរខណ្ឌសែនសុខបន្តបង្ក្រាបករណីល្បែងហ្គេមបាញ់ត្រីដកហូតហ្គេម២ទូរក្សាទុកនៅសាលាខណ្ឌ
...