ភ្នំពេញ:ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះជាដើមបណ្តឹងចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសាកសួរក្រោយពីបុរសខាងលើធ្វើសកម្មភាពលួចយកទូរទស្សន៍LEDមួយគ្រឿងក្នុងផ្ទះសំណាក់ហើយរត់គេចខ្លួនបានជាង10ថ្ងៃ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៤កក្កដា២០១៥នៅម្តុំមុខផ្ទះសំណាក់អង្គរទិព្វស្ថិតក្នុងក្រុុម១០ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះមាន កុក ចារ ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិត
ស្នាក់នៅជាមួយបងស្រីនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិ៤ សង្កាត់មិត្តភាព ក្រុង-ខេត្តព្រះ
សីហនុ។
ចំណែកដើមបណ្តឹងឈ្មោះង៉ែត គឹមហេង ភេទប្រុសអាយុ៤១ឆ្នាំមុខរបរ
ម្ចាស់ផ្ទះសំណាក់និងស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថាកាលពីព្រឹកថ្ងៃទី២៥មិថុនា២០១៥ជនសង្ស័យខាងលើបានចូលមកដេកក្នុងផ្ទះសំណាក់គាត់ដោយបានជួលបន្ទប់លេខ២០៥ជាន់ទី១ស្នាក់នៅរហូតដល់ល្ងាចថ្ងៃទី២៦មិថុនា២០១៥វេលាម៉ោង១៦និ០០នាទីជនសង្ស័យខាងលើបានចាកចេញពីបន្ទប់ដេក ទើបអ្នកមើលថែររក្សាសម្អាតបន្ទប់រត់មកប្រាប់ថាភ្ញៀវខាងលើបានលួចយកទូរទស្សន៍LEDដែលនៅក្នុងបន្ទប់២០៥បាត់ទៅហើយ។
ប្រភពបានប្រាប់ទៀតថា ខណះនោះគាត់បានបើកមើលតាមកាំមារ៉ាសុវត្តិភាពទើបបានស្គាល់ជនសង្ស័យខាងលើរហូតដល់ថ្ងៃទី០៤កក្កដា២០១៥
វេលាម៉ោងខាងលើបានជួបជនសង្ស័យនៅចំណុចភូមិខាងលើក៍ចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចតែម្តង។ ក្រោយពីឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចយកទួរទស្សន៍ពិតប្រាកដ្ឋមែន៕