ក្រោយការផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែធៀនជៀន ធ្វើឲ្យជាតិគីមីសាយ ភាយពេញតំបន់ជុំវិញនោះ ។ នៅតាមដងទន្លេ ស្ទឹង សមុទ្រ នៅក្បែរកន្លេងកើតហេតុ មានត្រីរាប់សែនក្បាល់ងាប់សពា្រត ។ ក្នុងបរិវេណ៦គីឡូម៉ែត្រជុំវិញកន្លែងកើតហេតុ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ។
ពលរដ្ឋរស់នៅតំបន់ក្បែរនោះមិនដែលបានជួយបប្រទះត្រីងាប់ច្រើនបែបនេះឡើយ ។ មន្ទីរបរស្ថានទីក្រុងធៀនជៀនបានឲ្យដឹងថា លទ្ធផលត្រួតពិនិត្យបង្ហាញឲ្យឃើញថា កម្រិតសារធាតុ Xyanua នៅក្នុងទឹកជុំវិញនោះ កើនឡើងរាប់រយដង ហួសពីកម្រិតសុវត្ថិភាព។ អ្វីដែលគួរឲ្យភ័យខ្លាចជាងគេ នោះនៅពេលដែលទឹក ក្រខ្វក់ហូរចេញពីកន្លែងកើតហេតុ ដោយមានជាតិគីមី Cyanide ជាជាតិពុលអាចសម្លាប់មនុស្សបានកើនឡើងហួសពីកម្រិតសុវត្ថិភាពដល់ទៅ២៧៧លើក ។ ប៉ុន្តែបរិយាកាស និងទឹកប្រើប្រាស់នៅក្នុងក្រុងស្ថិតនៅក្នុងកម្រិតសុវត្ថិភាពជាធម្មតា ។
មន្ត្រីទីក្រុងធៀនជៀន ក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះថា ក្រុមការពារបរិស្ថានបានទៅកាន់កន្លែងមានត្រីងាប់ច្រើនដើម្បីត្រួតពិនិត្យថាតើត្រីទាំងនោះ ងាប់ដោយសាអ្វី ?
អ្វីដែលធ្វើឲ្យពលរដ្ឋកាន់តែព្រួយបារម្ភនោះ នៅពេលដែលមានភ្លៀង ធ្លាក់ដំបូងបង្អស់នៅទីក្រុងធៀនជៀន ក្រោយការផ្ទុះ ទឹកភ្លៀង លាយលំជាមួយជាតិម្សៅសអាថ៍កំបាំង បង្កការខ្វាយខ្វល់យ៉ាងខ្លាំងដល់ពលរដ្ឋ ។
មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យពលរដ្ឋដែលបានត្រូវទឹកភ្លៀងមានអារម្មថា រមាស់ ។ មិនត្រឹមតែប៉ុណ្ណោះអ្នកដែលត្រូវទឹកភ្លៀង មានអារម្មណ៍ហើរមុខ មាត់ខ្លួនប្រាណជាដើម។
ប៉ុន្តែមន្ត្រី ទទួលខុសត្រូវបានបញ្ជាក់ថា នៅក្នុងទឹកភ្លៀងនោះមិនមានជាតិពុលឡើយ ព័ត៌មានដែលបានផ្សាយនាពេលកន្លងមកគឺជារឿងមិនត្រឹមត្រូវ ។
ការផ្ទុះពីរលើកជាប់ៗគ្នានៅកំពង់ផែធៀនជៀនកាលពីថ្ងៃទី១២ ខែសីហា សម្លាប់មនុស្ស១១៤នាក់ និង៦៥នាក់បាត់ខ្លួន ។ ប៉ូលិសបញ្ជាក់ថា សាកសពជនរងគ្រោះ១០១នាក់ កំណត់បានអត្តសញ្ញាណ ក្នុងនោះមានក្រុមពន្លត់អគ្គិភ័យ៥៣នាក់ ក្រៅពីនេះជាពលរដ្ឋ ៕
ប្រែសម្រួល៖ ម៉ែវ សាធី