នាយករដ្ឋមន្ត្រីក្រិចបានសម្រេចលាលែងចេញពីតំណែង ហើយរៀបចំការបោះឆ្នោតជាបន្ទាន់មួយនៅថ្ងៃទី២៩ខែកញ្ញាខាងមុខ ។
តាមប្រភពព័ត៌មានពីប្រទេសក្រិចបានឲ្យដឹងថានាយករដ្ឋមន្ត្រីAlexis Tsipras បានសម្រេចលាលែងចេញពីតំណែង កាលពីថ្ងៃទី២០ខែសីហា ហើយការបោះឆ្នោតនិងត្រូវរៀបចំឡើងនៅថ្ងៃទី២០ខែកញ្ញា ។
លោក Alexis Tsipras ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីនៅខែមករាឆ្នាំ២០១៥ ។ ប្រភពព័ត៌មានបានឲ្យដឹងថាលោក Alexis Tsiprasបានបាត់បង់សមាជិកក្នុងសភាជាច្រើនរូបក្រោយពេលមានការក្រោកឈរឡើងប្រឆាំងលោកនៅក្នុងជួរគណបក្សsyriza ដែលជាគណបក្សលោកគ្រប់គ្រង។ក្រុមប្រឆាំងលោកជំទាស់ទៅនឹងគោលនយោបាយផ្តល់ជំនួយ ក៏ដូចជាកញ្ជប់ជំនួយពីបរទេស ។
លោក Alexis Tsipras បានសម្រេចលាលែងចេញពីតំណែងដើម្បីបញ្ចប់វិបត្តិហើយធ្វើការបោះឆ្នោតសាជាថ្មី។ ជាច្រើនខែកន្លងមក បណ្តារដ្ឋមន្ត្រីបានប្រឆាំងនៅនឹងគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ហើយគណបក្សប្រឆាំងក៏បានជំទាស់ទៅនឹងកញ្ចប់ជំនួយពីបរទេសមានទឹកប្រាក់៨៦ពាន់លានដុល្លារ ។
លោក Alexis Tsiprasជាអ្នកនយោបាយនៅតែលេចធ្លោជាងគេដដែលនៅក្នុងប្រទេសក្រិច ហើយលទ្ធភាពដែលលោកជាប់ឆ្នោតសាជាថ្មីខ្ពស់ ដោយមានពលរដ្ឋជាច្រើននៅគាំទ្រលោកដដែល ៕
ប្រែសម្រួល៖ ម៉ែវ សាធី