ភ្នំពេញ ៖សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាបានធ្វើពិធីឧបត្ថម្ភអំណោយរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាចំនួន៤.០០០.០០០រៀលដល់អនុសាខាកាកបាទក្រហមខណ្ឌខណ្ឌដង្កោ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ខែមិនាឆ្នាំ២០១៧នៅវត្តទួលសន្តិវ័ន្តហៅទួលអស់លោកសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ ដែលមានការអញ្ជើញចូលរួម ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវលោក ស៊ូសោគន្ធអភិបាលរងខណ្ឌព្រមទាំងក្រុមការងារ និងព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាព្រមទាំងក្រុមការងារ រួមនឹងព្រះសង្ឃជាច្រើនអង្គទៀត ។
លោក ជា ពិសី នាឱកាសនោះ ក៏បានកោតសរសើរដល់ព្រះតេជគុណ បណ្ឌិតខឹម សម្បត្តិ ផងដែរដោយសារតែព្រះអង្គបានជួយជ្រោមជ្រែងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្នុងពេលដែលសាលាខណ្ឌកំពុងតែខ្វះខាតនូវអំណោយទាំងនេះ ហើយនេះមិនមែនជាលើកទី១ទេដែលព្រះតេជគុណឧបត្ថម្ភអំណោយដល់អនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែននិងខណ្ឌ ខេត្តផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺសហគមន៍បានដើរតួយ៉ាងសកម្មជាមួយសង្គម ទាំងអាចក្រនិងពុទ្ធចក្រ ។
លោកអភិបាលខណ្ឌបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូល ក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណចំពោះព្រះតេជគុណបណ្ឌិត ខឹម សម្បត្តិ ដែលបាននាំយកកអំណោយដ៏ថ្លៃថ្លារនេះមកជូនសាលាខណ្ឌឫស្សីកែវទាន់ពេលវេលា ដែលនៅក្នុងខណ្ឌរបស់លោកកំពុងតែមានការខ្វះខាតជាច្រើន ហើយលោក នឹងនាំយកអំណោយទាំងនេះទៅចែកជូនដល់ដៃបងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយមិនឱ្យបាត់១រៀលឡើយ ។
នាឱកាសនោះដែរ ព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិ បណ្ឌិតខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាបានមានសង្ឃដិការថា អំណោយដែលប្រគល់នៅពេលនេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះក៏ដូចជាជួយរំលែកទុក្ខលំបាកនិងការខ្វះខាតផ្សេងៗ ជាពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋនដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗតែម្តង។
អំណោយទាំងអស់របស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាពេលនេះរួមមាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ សំភារៈផ្ទះបាយ និងថវិការ៤.០០០.០០០លានរៀល ។
នាឱកាសនោះលោកអភិបាលក៏បានឧបត្ថម្ភជូនតាជីយាយជីជាង១០នាក់ម្នាក់ៗទទួលបាន២មុឺនរៀលផងដែរ ៕ អារុណរះ