បាក់ព្រិលកប់សិស្សសាលា៨នាក់នៅជប៉ុន

ចែករំលែក៖

សិស្សសាលា៨នាក់នៅក្នុងប្រទេសជប៉ុន អាចស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួសក្រោយហេតុការណ៍បាក់រអិលព្រិលពីកំពូលភ្នំនៅជប៉ុន កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ។

សារព័ត៌មានក្យូដូបានផ្សាយថា មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា សិស្សសាលាមធ្យមសិក្សា ៨នាក់ គ្មានសង្ឃឹមនៅរស់នោះឡើយ ក្នុងហេតុការណ៍បាក់ព្រិលស្ថិតនៅខេត្ត Tochigi ភាគខាងជើងទីក្រុងតូក្យូ។

ក្រុមជួយសង្រោ្គះបានឲ្យដឹងថា ក្រោយពីសិស្សបាត់ខ្លួនកប់ក្រោមគំនរព្រិលនៅមានមនុស្ស ៣០នាក់ផ្សេងទៀតរងរបួស។ ក្រុមជួយសង្គ្រោះទទួលបានការហៅទូរស័ព្ទឲ្យជួយជាបន្ទាន់នៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី២៧ ខែមីនា។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានសិស្សជាង៦០នាក់ មកពី៧សាលាផ្សេងគ្នា  ទៅកម្សាន្តនៅក្នុងតំបន់ដែលបាក់ព្រិលខាងលើដើម្បីជិះស្គីទឹកកក នៅរមណីយដ្ឋាន Nasounsen Family Resort។ ដំណើរកម្សាន្តរបស់ ប្អូនៗដែលជាសិស្សនឹងត្រូវបញ្ចប់នៅថ្ងៃត្រង់ថ្ងៃទី២៧ ខែមីនា នេះ ប៉ុន្តែជាអកុសល នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ត្រូវវិលត្រឡប់ទៅផ្ទះវិញក៏ជួបនូវហេតុការណ៍អាក្រក់ខាងបែបនេះ។

នៅក្នុងកិច្ចប្រជុំសភា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្សូអាបេ បានបញ្ជាក់ថារដ្ឋាភិបាលរបស់លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយដល់ជនរងគ្រោះដែលជាប់កប់ក្រោមគំនរព្រិល៕

japan (1) japan (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print