ប៉ៃលិន ៖ កាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នៅវត្តរតនគិរីសិលារាម ហៅវត្តបហ៊ុយ ស្ថិតក្នុងភូមិបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន មានរៀបចំពិធីបុណ្យកាត់ឬសីមាព្រះវិហារថ្មី ក្រោមអធិបតីភាព លោក កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងលោកស្រី គង់ស្តី កើតសុធា លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោកស្រី ស៊ុម ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្ត លោក ធូ ភា អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុ សិស្ស និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។
លោក លឹម សំបូរ ចៅសង្កាត់បយ៉ាខាបានមានប្រសាសន៍ថា ព្រះវិហាថ្មីនេះចាប់ផ្តើមកសាងតាំងពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០៨ ដោយអតីតព្រះគ្រូចៅអធិការវត្តព្រះនាមសុត្តសិលោ ចាន់ សឿន និងអាចារ្យគណកម្មាការវត្តដែលសំរេចបានប្រមាណ២៥ភាគរយ។ក្រោយមកព្រះវិហារនេះបានបន្តការកសាងដោយព្រះចៅអធិការវត្តថ្មី ព្រះនាម រក្ខិតធម្មោ ជៀប សារ៉ាន់ ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦មក ដែលមានបណ្តោយ៣៨ម៉ែត្រ ទទឹង ២៤ម៉ែត្រ ចំណាយថវិកាសរុបចំនួន១៦០.៣៩៥ដុល្លារ ។
លោក កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្រោមនយោបាយឈ្នះ= ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីក ចំរើន ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រជាពលរដ្ឋរស់នៅមានសិទ្ធសេរីភាពប្រកបរបររកស៊ីចិញ្ចឹមជីវិតគ្រប់ពេលវេលា។ សព្វថ្ងៃយើងមានឱកាសធ្វើបុណ្យ ធ្វើទានសន្សំកុសលសំរាប់ជាតិនេះនិងជាតិខាងមុខ។ដូច្នេះយើទាំងអស់គ្នាត្រូវរួមគ្នាការពារនូវសុខសន្តិភាពអោយបានគង់វង្សយូរអង្វែងតដល់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៅទៀត។
លោក ក៏បានណែនាំសូមអោយយុវវ័យ ប្រជាពលរដ្ឋទាំងអស់ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ជៀសវាងកុំអោយមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនិងត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលការពារកុំអោយមានអំពើរហិង្សារក្នុងគ្រួសារក្មេងទំនើងអំពើចោរលួចចោរប្លន់និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
ក្នុងឱកាសនោះលោក កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនក៏បានចូលរួមកម្មវិធីបុណ្យនូវបច័្ចយចំនួន១៤លានរៀល និង ១០០០ដុល្លា ព្រមទាំងចែកចំណោយដល់លោកជីយាយជី និងសិស្សានុសិស្សផងដែរ ៕ ស សារ៉េត

















