ក្រុមអ្នកសារព័ត៌មានប្រចាំរាជធានីភ្នំពេញ នាំយកអំណោយសប្បុរជនចែកជូនចាស់ជរាទីទ័លក្រចំនួន៦គ្រួសារនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលមានជីវភាពទីទ័លក្រ និងចាស់ជរាគ្មានទីពឹង ហើយដោយចង់បញ្ជាក់ឲ្យឃើញថា ខ្មែរចេះជួយខ្មែរ ក្នុងគ្រាលំបាកនោះ ទើបក្រុមអ្នកសារព័ត៌មានប្រចាំនៅរាជធានីភ្នំពេញ បាននាំគ្នាប្រមែប្រមូល និងគៀងគររកជុំនួយពីសប្បុរ ជននៅភ្នំពេញយកទៅចែកជួនដល់លំនៅឋាន ។ ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិ គរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយមើលឃើញពីទុក្ខលំបាកគ្រួសារមួយចំនួននៅតាមទីចម្កាត់មាត់ញ៉កនៃបណ្តាខេត្តនានា រស់នៅអត់ស៊ីអត់ស៊ីឃ្លានស្ទើរតែដាច់ពោះស្លាប់ ដោយការអត់អាហារនោះ អ្នកសារព័ត៌មាន ប្រចាំនៅរាជធានីភ្នំពេញមានដូចជាលោក តុង សីហា ភ្នាក់ងាទូរទស្សន៍TV3 និងកាសែតនគរវត្តលោក ស្រេង ដារ៉ា នាយកប្រតិបត្តិCAM POST ( ខេមប៉ុស្តិ៍ )  លោកឃុន ឌីបូរិន និពន្ធនាយក ,លោក រាជ សារ៉ាត់ នាយកអង្គភាពព័ត៌មាន រស្មីគោកធ្លកនិងTV3 លោក តូ សុផល នាយកអង្គភាពព័ត៌មាន ធី អិន អិន ដោយបានសហការណ៍គ្នា ក្នុងនោក៍មានព្រះតេជគុណ សុីន វណ្ណា មេគុដ១២ គង់នៅវត្តនាគវ័នបានឧបត្ថម តែ ស្ករ ទឹកផ្លែឈើ ទឹកដោះគោ និងមី១កេះ  , លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ឧបត្ថមអង្ករចំនួន៥០គីឡូក្រាម , លោក ដួង វណ្ណៈ នាយប៉ុស្តិិស្តីទីភ្នំពេញថ្មីថវិការ៤មុឺនរៀល លោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលក្រាំងធ្នង់១០ដុល្លារ ។ អំណោយទាំងនេះបានពីការចូលរួមកៀរគររកសប្បុរសធម៌ពីទីជិតទីឆ្ងាយយកទៅចុះចែកជូនគ្រួសារទីទ័លក្រ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ចំនួន៦គ្រួសារ ដែលរស់នៅភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពុងស្ពឺ គ្រានោះដែរក៏មានតំណាងម្ចាស់ទានបានចូលរួមចែកផ្ទាល់ផងដែរ។

ក្រុមការងារត្រូវបានលោកមេភូមិគរបានជូនដំណើរបន្តរហូតទៅដល់លំនៅដ្ឋានគ្រួសារក្រីក្រ ទាំង៦គ្រួសារជាបន្តបន្ទាប់រួមមាន ៖ គ្រួសារ ទី១ លោកយាយ ផែង វ៉ាន អាយ៨៩ឆ្នាំ ទី២ លោកយាយ ស៊ិន សៀង អាយុ៧៩ឆ្នាំ ទី៣ លោកយាយ ឆុំ ម៉ាក អាយុ៧៦ឆ្នាំ ទី៤ លោកយាយ សំ ប៉ោក អាយុ៧១ឆ្នាំ ទី៥ លោកយាយ ស៊ីន សាវ អាយុ៦៧ឆ្នាំ នឹងទី៦ ឈ្មោះ  បងស្រី យឿន តុំ អាយុ៤២ឆ្នាំ។

គ្រួសារទីទ័លក្រចាស់ជរា ដែលត្រូវបានក្រុមការងារសប្បុរសធម៌នាំយកអំណោយសប្បុរសជន ផ្តល់ជូនទាំង៦គ្រួសារខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១យួរ ប្រេងក្រឡា២ប្រអប់ ថវិកា ៥០.០០០ រៀល រួមនឹងឃីតមួយកញ្ចប់ (សម្ភារៈជាច្រើនមុខចងជាកញ្ចប់) ដែលជាអំណោយរបស់ព្រះសង្ឃគង់នៅវត្តនាគវ័ន្ត ក៏បានផ្តល់ជូនពួកគាត់ផងដែរ។

ទន្ទឹមនឹងសកម្មភាពនេះដែរ ក្រុមការងារសប្បុរសធម៌យើងខ្ញុំសូមអំពាវនាវ នឹងរង់ចាំទទួលអំណោយពីបងប្អូនសប្បុរសជនពីទីជិតទីឆ្ងាយ ជាថវិការក្តី ជាសម្ភារៈក្តី ដើម្បីនាំយកទៅចែកជូនជនទីទ័លក្រជាបន្តបន្ទាប់ទៀត។

សប្បុរសជនចង់ចូលរួមចំណែកអាចទាក់ទងមកក្រុមការងារតាមរយៈលេខទូរសព្ទ ០៩២ ៤៥៩៥៦០ ( ០១៧ ៣២ ៣៦ ៣៦ , ០៩៧ ៩៧៩ ៨៥ ៨៥ , ០១២ ៩១ ៣៤ ៩១ , ០៩៦ ៨៨ ០០០ ៩៨ )៕ តុង សីហា

...

1ab9d662-f8ba-465b-a9a0-52b1d4ae11ac 5ea6cdd9-5b09-4a65-b76e-3a1aca30f307 08e603f2-cc08-4dbb-bb39-7dd91c418d3c 42d820a3-4c32-44db-a39e-634b941e27c8 123f75ef-ae1c-4cb6-9e6c-67f2f982d0f0 929cd241-0ae9-4c88-9bc3-315b94206d09 009700cd-9a03-4762-88ba-44b2d0293d64

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print