ភ្នំពេញ៖ ប្រជាពលរលរដ្ឋត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើផ្លូវដែកដោយសាររថភ្លើងកិនហើយបន្តដំណើរទៅបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវដែក ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះមឿន ឈុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិខ្លា ឃុំនិទា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ជនរងគ្រោះបានជិះម៉ូតូចេញពីបន្ទប់ជួលទៅបាត់ លុះវេលាម៉ោង១១យប់ខែឆ្នាំដដែលទើបត្រឡប់មកវិញខណៈមកដល់បន្ទប់ស្រាប់តែជនរងគ្រោះដោះសំលៀកបំពាក់ហើយកាន់ទូរស័ព្ទចេញមកក្រៅ។
សាក្សីដដែលបានបន្តថា លុះវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែមីនា ស្រាប់តែគេប្រទះឃើញមនុស្សដេកស្លាប់ដោយសារថភ្លើងកិននិងអូសជាង១០០ម៉ែត្រហើយរថភ្លើងក៏បន្តដំណើរទៅបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ
...