តើ​នរណាជាអ្នកស្នេហាជាតិ នរណាជាជន​ទុច្ចរិត​?

ចែករំលែក៖

ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៥នេះ នៅវិមានសន្ដិភាព​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី​ មាន​ពិធី​ជា​ប្រវត្ដិ​សាស្រ្ដ​មួយ ​ដែល​ពិភពលោក និង​កម្ពុជា​ ​​បានឃើញ​យ៉ាងប្រត្សក្យ​ នូវការទទួល និង​​​ពិនិត្យ​ផែនទី​​ដែលបាន​ខ្ចី ពី អង្គការសហប្រជាជាតិ (អ.ស.ប.) មកផ្ទៀងផ្ទាត់​ជាមួយ​ផែនទីដែល​រាជរដ្ឋា​ភិ​បាល​បាន និង​កំ​ពុង​​ប្រើប្រាស់​ជាផ្លូវការ ​តំាង​ពីណាពីណីមក​ ដើម្បីជាសក្ខីភាព​ក្នុងការ​ឆ្លុះ​បញ្ចាំង​​​​ពីការ​ខិតខំ​ប្រឹងប្រែង​តស៊ូ ភាព​យុត្ដិ​ធម៌ និងការ​ទទួល​ខុសត្រូវ​ មិន​ឲ្យ​ជនទុច្ចរិត​បណ្ដុះ​បង្អាប់​ បំភាន់ភ្នែកប្រជាពលរដ្ឋ​កម្ពុជា​ បាន​ទ្បើយ។

លទ្ធផលបានបង្ហាញភាព​«ត្រឹមត្រូវ​ឥត​ខ្ចោះ» ​ក្នុង​ស្មារតីមុះមុត​ ក្នុងការ​ដឹកនំា​ប្រទេស​ជាតិ ដឹកនំា​រាជរដ្ឋាភិបាល​ ដើម្បី​​សន្ដិភាព សុវត្ថិ​ភាព សុខមាលភាព​របស់ប្រជាពលរដ្ឋ​ និងការ​អភិវឌ្ឍប្រ​ទេស​ សម្ដេច ហ៊ុន សែន​ មិនចង់​ឃើញ​ទង្វើដ៏ទុច្ចរិត​របស់​បក្សប្រឆំាង​ មកបំផ្លាញ​នូវសមិទ្ធិផល​នេះ ដោយគ្រាន់តែ​ធ្វើ​អំ​ពើ​ទុច្ចរិត​ មួយ​ប្រ​ពិចភ្នែក នោះ​បាន​ទ្បើយ ។​

​ហេតុអ្វីបានជាមានដល់រឿងនេះ? ព្រោះ​ថា​បក្សប្រឆំាង ដោយគ្មាន​អ្វីអួតនឹងគេ ដើម្បី​បិទ​បំាង​​នូវ​អសមត្ថភាព​របស់ខ្លួន​ នូវភាព​អសកម្មរបស់​ខ្លួន​ ក៏​តំាងរៀបចំ​ក្បួន​ដ៏ទុច្ចរិត ​ចោទ​ប្រកាន់​យ៉ាង​ស្មោក​គ្រោក​ជាទីបំផុត ថា រាជរដ្ឋា​ភិបាល​ប្រើប្រាស់​ផែនទីក្លែងក្លាយ​ ដើម្បីគូសខ្សែបន្ទាត់ ព្រំ​ដែន ជាមួយ​ប្រទេស​វៀតណាម ក៏​តាំង​បង្កើ​តចលនា​អុជអាល​ បញ្ឆេះកំ​ហឹងប្រជាជន​ ព្រះ​សង្ឃ និសិ្សត ដោយ​ចុះទៅអុកទ្បុក​នៅព្រំដែនរវាងកម្ពុជា-វៀតណាម កាលពី២ខែមុន​ ដែល​ញុំាង​ដល់​មានការ​​ប្រទូស្ដរ៉ាយ បណ្ដាលឲ្យរបួសដល់ប្រជាពលរដ្ឋនៃប្រទេសទំាងពីរ។

ព្រឹត្ដិការណ៍ថ្ងៃទី២០ ខែសីហានេះ​ គឺជាព្រឹត្ដិការណ៍ដ៏មានខ្លឹមសារជាទីបំផុត​ សម្រាប់​ប្រជាជនស្លូតត្រង់​ សម្រាប់ថ្នាក់ដឹកនំាគ្រប់រូប សម្រាប់រាជរដ្ឋាភិបាល​ ក៏ដូច​ជាសម្រាប់គណបក្ស​ប្រជាជនកម្ពុជា​ ដែលមាន​​តំណាង អ.ស.ប. ​ ពំានំានូវផែនទី ដែលជា​កេរ្ដិ៍ដំណែល​ដ៏​ថ្លៃថ្លា​​របស់​ខ្មែរ មកផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ​ក្រោមក្រសែភ្នែករបស់តំណាងរាជរដ្ឋាភិបាល​ គណបក្ស​បី​«គណ​បក្សប្រជាជនកម្ពុជាកម្ពុជា គណបក្សសង្រ្គោះជាតិ និងគណបក្ស​ហ្វ៊ុនស៊ិនប៉ិច» ស្ថាប័ន​កំពូលៗ​មួយចំនួន​ទៀត ​និង​អ្នក​សារព័ត៌មានបាន​ឃើញ​ពន្លឺច្បាស់​ក្រទ្បែត ពីការបោកប្រាស់​របស់បក្ស​ប្រឆំាង​មួយនេះ។​

បរិការដ៏ច្បាស់ក្រទ្បែតនេះ​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចោទសួរទៅវិញទោះ​មក​ ថា​ នរណាជា​អ្នក​ស្នេហា​ជាតិ​​ ពិត និងនរណាជាជន​ទុច្ចរិត? ជាក់ស្ដែង​គេឃើញអ្នកដឹកនំា និង​មន្រ្ដី​ជាន់ខ្ពស់ ​ជា​ច្រើន​រូបនៃ​ក្រុមបក្សប្រឆំាង​បានរត់ចេញ​​ពី​ប្រទេស​ ទៅសំងំនៅ​បរទេស​យ៉ាងរំភើយ គេច​វះ​ពី​ការ​ពិត ខ្មាសគេនៅក្នុងប្រទេស​ ភ័យខ្លាច​ពីការ​ចាប់ខ្លួន ដូចជាជនប្រព្រឹត្ដិបទល្មើស ឈ្មោះ ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី យ៉ាងនេះដែរ​។

ទន្ទឹមនឹងនេះ គេកំពុងចោទសួរថា តើដល់ពេលណា ពួកជន​ទុ​ច្ចរិតចាប់ផ្ដើមមាន​បេះដូង​បរិសុទ្ធ ចាប់ផ្ដើមធ្វើសកម្មភាពរួមចំណែក​អភិវឌ្ឈ​ស្រុកទេស​ជាមួយរាជរដ្ឋាភិបាល។ តើដល់​ពេល​ណា​ទើបពួកគេ​​កំចាត់​​ចោល​​បេះដូងខ្មៅក្រខ្វក់ ​​ដឹកនំាធ្វើបាតុកម្ម​ បំផ្លាញ​ពេល​វេលា​ប្រជា​ពល​រដ្ឋ​ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម​ បញ្ឆេះកំហឹងពូជសាសន៍។ល។​​

យើងសួរទៀតថា​ តើពេលណា​ទៅ ទើប​សមាជិក​សភា និង​សកម្មជន​បក្សប្រឆំាងឈប់​យក​ឱកាស​​ពេលចុះមូលដ្ឋាន​ ​ធ្វើសកម្មភាព​អកុសលនិយាយបង្ខូចការដឹកនាំ​របស់រដ្ឋាភិបាល​ហើយ​ងាក​មក​​រួមចំណែកជាមួយប្រជាពលរដ្ឋ អ្នកស្រែចំការ នំាបច្ចេកទេស​ថ្មីៗមកជួយ​​​យុវជន​​ឲ្យមានសមត្ថភាព ដើម្បីបម្រើប្រទេសជាតិ?​

ជាសរុប នៅសង្គមណា ជាតិសាសន៍ណា​​ សាសនាណាក៏ដោយ​តែងតែ​អប់រំ​មនុស្ស​​ឲ្យ​ប្រព្រឹត្ដិអំពើល្អ ជៀស​វាងអំពើទុច្ចរិត ព្រោះថា​អំពើទុច្ចរិត​ មិនយូរមិនឆាប់នឹងត្រូវលេចធ្លោ នឹង​ទទួលផលអវិជ្ជមាន​តាមផ្លូវច្បាប់ មានជាប់គុក ឬនៅប្រទេស​ជាច្រើន​លើសកលលោក​ត្រូវ​ទទួល​​ទោស​ប្រហារជីវិត។​

...

យើងយល់ថា ទង្វើទំាងអម្ប៉ាលម៉ានដែលបក្សប្រឆំាងបាន និងកំពុងធ្វើនោះ គឺបាន​ជះ​ផលអាក្រក់មកលើខ្លួនឯងវិញ គឺបានបង្ហាញច្បាស់ថា តើ​គេត្រូវជ្រើសរើស​យកជន​ទុច្ចរិតមក​ដឹក​​នំា​​ប្រទេស​ ដែរ ឬទេ» ?

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print