សំណង់ស្នាក់ការកណ្តាលធនាគារ«អេសីលីដា»ជួលពលករអត់ច្បាប់ចំរុះជាតិសាសន៏ត្រូវនគរបាលអន្តោរប្រវេសន៏ឆ្មក់ចូលឃាត់ខ្លួនបាន៦៥នាក់ 

ចែករំលែក៖

ភ្នំពេញ៖ ពលករគ្មានច្បាប់ដែលជាជនបរទេសចំរុះជាតិសាសន៏ មានជនជាតិ កូរ៉េ, អង់គ្លេស, ម៉ាឡេស៊ី ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេត្រូវបានកំលាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំង សំណង់ថ្មីនៃស្នាក់ការកណ្តាល ធនាគារ «អេសីលីដា» ជាលិទ្ធផលឃាត់ខ្លួនបាន៦៥នាក់ បញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការតាមនីតិវិធី ។

ATT_1440141575251_20150821_114616

ក្នុងប្រតិបត្តិការចុះបង្រ្កាប ជនបរទេសដែលលួចចូលមកប្រទេសកម្ពុជាដោយគ្មានច្បាប់និងគ្មានសៀវភៅការងារត្រឹមត្រូវខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១សីហា ឆ្នាំ២០១៥  នៅចំណុចសំណង់ទីស្នាក់ការកណ្តាល ធនាគារ«អេសីលីដា» ស្ថិតតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ  និងទទួលបានពត៍មានពី  ពលករ បរទេស ស្នាក់នៅនិងធ្វើការដោយខុសច្បាប់ នៅក្នុងសំណង់អាគារ ធនាគារ«អេស៊ីលីដា»  កំលាំងជំនាញ ដឹកនាំដោយលោក មាស ចន្ទ័ពិសិដ្ឋ  ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះ ត្រួតពិនិត្យ នៅក្នុងស្នាក់ការកណ្តាល ធនាគារ«អេសីលីដា» ខាងលេីនេះតែម្តង ។

លោកបន្តថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កំលាំងរបស់លោកបានរកឃើញ ពលករបរទេស ចំរុះជាតិ សាសន៏  មាន ជនជាតិ វៀតណាម  ម៉ាឡេស៊ី  កូរ៉េ និងអង់គ្លេស សរុបចំនួន ៦៥នាក់ប្រុសទាំងអស់ ក្នុងនោះ ជនជាតិវៀតណាម៣៨នាក់ គ្មានឯកសារត្រឹមត្រូវ១៤នាក់  ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅ  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បី ធ្វើរបាយការណ៏  បញ្ជួនទៅឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ   ដើម្បីសុំគោលការណ៏ ធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា នៅសប្តាហ៏ក្រោយ ។

ដោយឡែក ជនជាតិបរទេស១៤នាក់ក្នុងនោះ មាន កូរ៉េ ៤នាក់  ហ្វីលីពិន៤នាក់ មានសៀវភៅការងារ អង់គ្លេសម្នាក់និង ម៉ាឡេស៊ី៥នាក់មានលិខិតឆ្លងដែនមានទិដ្ឋាការT3 ប៉ុន្តែគ្មានសៀវភៅការងារ ក៏ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំណែនាំឲ្យធ្វើសៀវភៅការងារ   និងធ្វើការផាកពិន័យតាមច្បាប់ ដោយធ្វើផាកពិន័យថវិការចូលរដ្ឋចំនួន៥០ម៉ឺនរៀលសម្រាប់ជនជាតិបរទេសម្នាក់ ។ ជាមួយគ្នានោះដែរលោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផងបើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

លោកឧត្ដមសេនីយ៍ទោបានបន្តទៀតថាកន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ  សហគ្រាស់ និងសិប្បកម្មនានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន   បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។

យោតាមមាត្រា ទី២៩ ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬ ល្បិចផ្សេងទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឬ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ  ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឬ មិនគោរពបទបញ្ជា ត្រូវទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាល« មធ្យោបាយ សម្ភារះ ប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋដោយតុលាការ»។

ATT_1440141575183_20150821_115724

ATT_1440141575099_20150821_120121

ATT_1440141575341_20150821_114613

...

ដោយ៖ ស ដារ៉ា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print