ខេត្ដព្រះសីហនុ៖ ប្រធានមន្ទីរ ឧស្សាហ៍កម្មនិងសិប្បកម្មខេត្ដព្រះសីហនុបានស្នើតាមរយៈរដ្ឋមន្ដ្រីសមីសុំទៅជួយ អន្ដរាគមន៍ដល់រដ្ឋមន្ដ្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ឱ្យផ្អាក ការចេញប័ណ្ណកម្មសិទ្ធដីនៅតំបន់ជុំវិញ បឹងព្រែកទប់ ជាបណ្ដោះអាសន្នសិន ។
គួរបញ្ជាក់ថា ផ្នែកតាម ស.ជ.ណ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១២ បានតំរូវឱ្យម្ចាស់ដី នៅជុំវិញតំបន់បឹងព្រែកទប់មុននឹងសាង សង់លំនៅឋានម្ចាស់ដីត្រូវធ្វើតំបន់សាង សង់ផ្លូវព័ទ្ធជុំវិញបឹងនិងរក្សាចំណីផ្លូវ ១០ម៉ែត្រសងខាង ។ ក្នុងនោះត្រូវរៀបចំ បណ្ដាញលូ ដាំដើមឈើការពារមាត់បឹង ជាដើម ។ ក៏ប៉ុន្ដែមកដល់ពេលនេះគេ សង្កេតឃើញម្ចាស់ដីសាងសង់សំណង រឹបមាំមួយចំនួនធំមិនបានអនុវត្ដតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នោះទេ ។
ផ្អែកនិងមើលឃើញពីបញ្ហាដែល អាចធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកនៃបឹង ព្រែទប់នេះ ប្រធានមន្ទីរឧស្សាហ៍កម្ម និងសិប្បកម្មខេត្ដព្រះសីហនុបានចេញ លិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ស្នើទៅសាម៉ីក្រសួងរបស់ខ្លួនឱ្យអន្ដរា គមន៍ទៅក្រសួងរៀបចំដែនដីនគរូបនីយ កម្មនិងសំណង់ឱ្យផ្អាកការចេញប័ណ្ណ កម្មសិទ្ធដីនៅតំបន់ជុំវិញបឹងព្រែកទប់ ជាបណ្ដោះអាសន្ន ។ នៅក្នុងលិខិតលោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហ៍កម្មនិងសិប្បកម្ម ខេត្ដព្រះសីហនុបានបញ្ជាក់ថា ទំនប់ និង ផ្លូវដែលព័ទ្ធជុំវិញបឹងពុំទាន់សាងសង់ បានតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងពុំមានរក្សាចំណីទំនប់** ផ្លូវឱ្យបាន១០ ម៉ែត្រ ពិសេសផ្នែកខាងមាត់បឹង ចំពោះ ការដាំដើមឈើជុំវិញមាត់បឹងក៏ពុំទាន់ បានដាំអ្វីដែរ ។
បច្ចុប្បន្ននេះមានភូមិ គ្រឹះនិងផ្ទះមួយចំនួនបានសាងសង់លយ ជាប់ទៅផ្លូវបង្ហូរទឹកចូលបឹងដោយគ្មាន លិខិតអនុញ្ញាតឱ្យសាងសង់និងប័ណ្ណកម្ម សិទ្ធអ្វីទាំងអស់ ហើយក៏គ្មានបានធ្វើកិច្ច សន្យាមិនបង្អូរកាកសំណល់ចូលទៅក្នុង បឹងដូចដែលមានចែងក្នុង ស.ជ.ណ នោះដែរ ។ កន្លងមកអ្នកជំនាញការបរ ទេសជាច្រើន ជាពិសេសអង្គការចៃការ (JICA) បានផ្ដល់អនុសាសន៍ឱ្យមន្ទីរ ឧស្សាហ៍កម្មនិងសិប្បកម្មខេត្ដព្រះសីហនុ យកចិត្ដទុកដាក់ថែរក្សាការពារបរិស្ថាន បឹងនេះឱ្យបានល្អនិងរកវិធីស្ដារបឹងព្រែក ទំនប់ឱ្យបានជ្រៅតាមដែលអាចធ្វើទៅ បានដើម្បីបង្កើនបរិមាណទឹកឱ្យបានច្រើនក្នុងបំណងបញ្ចៀសការខ្វះខាតទឹកប្រើ ប្រាស់នារដូវប្រាំង ។
ថ្វីត្បិតតែបច្ចុប្បន្ន អង្គភាពរដ្ឋាករទឹកខេត្ដព្រះសីហនុបាន យកទឹកមួយភាគធំពីតំបន់ក្បាលឆាយ សម្រាប់យកមកចែកចាយជូនប្រជា ពលរដ្ឋប្រើប្រាស់ក្នុងក្រុងក៏ដោយក៏ ប្រភពទឹកបឹងព្រែកទប់នេះនៅតែរក្សាតួនាទីក៏សំខាន់ជាប្រភពទឹកបម្រុងនៅ ពេលដែលការផ្គត់ផ្គងទឹកពីតំបន់ក្បាល ឆាយមានការរអាក់រអួលផ្នែកបច្ចេក ទេស ហើយបញ្ហានេះក៏បានចែងយ៉ាង ច្បាស់ក្នុងចំណុចទី១នៃ ស.ជ.ណ ផង ដែរ ។
ក្នុងរយៈពេលកន្លងមកក៏មានការ បង្ហូរកាកសំណល់ រឹង រាវ និងមានជន ខិលខូចមួយចំនួនបានយកសំរាមចាក់ ចូលទៅក្នុងបឹងបង្កឱ្យមានការប៉ះពាល់ បរិស្ថានយ៉ាងខ្លាំង ។ ដើម្បីបញ្ជាក់ពីការ ពិតដូចបានរៀបរាប់ខាងលើ មន្ទីរគោ រពស្នើសុំឱ្យក្រសួងបង្កើតក្រុមការងារ ពិសេសមួយចុះពិនិត្យជាក់ស្ដែងតាម ការគួរ ។
អាស្រ័យហេតុនេះសូម ឯកឧត្ដម ទេសរដ្ឋមន្ដ្រី មេត្ដាជួយអន្ដរាគមន៍ តាមការគួរទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដើម្បីឱ្យផ្អាក ការចេញប័ណ្ណកម្មសិទ្ធដីក្នុងតំបន់ផ្ទៃរង ទឹកភ្លៀងនៃបឹងព្រែកទប់នេះជាបណ្ដោះ អាសន្នសិន ដើម្បីទុកពេលឱ្យម្ចាស់ដី ទាំងនោះគោរពឱ្យបានម៉ឹងម៉ាត់តាម ស.ជ.ណ របស់រាជរដ្ឋាភិបាលបានរួច រាល់សិន ។
ទាកទិននឹងការស្នើរបស់ប្រធានមន្ទីរ ឧស្សាហ៍កម្មនិងសិប្បកម្មខេត្ដព្រះសីហនុ នេះអ្នកយកព័ត៌មាននគរវត្ដមិនអាច រកការពន្យល់ពីថ្នាក់ដឹកនាំក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ថាបាន ជ្រាបពីសំណើរខាងលើនេះហើយឬនៅ និងផ្អាកចេញប័ណ្ណកម្មសិទ្ធដីធ្លីនៅតំបន់ ជុំវិញបឹងព្រែកទប់ដើម្បីជៀសវាងឱ្យពួក ដែលមានដីនៅជុំវិញបឹងនេះធ្វើអ្វីតាម ក្បាលចិត្ដមិនគោរព ស.ជ.ណ ៕
ដោយ៖ ឆ្លាមសមុទ្រ