អាមេរិក៖ កូរ៉េខាងជើងបន្តសាកល្បងម៉ាស៊ីនមីស៊ីល

ចែករំលែក៖

កូរ៉េខាងជើង បានសាកល្បង ម៉ាស៊ីន សម្រាប់កាំជ្រួចមីស៊ីល ដែលអាមេរិកចាត់ ទុកថាជា ផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ កាំជ្រួចមីស៊ីលឆ្លងទ្វីប។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលអាមេរិក និង ប្រទេសសម្ពន្ធមិត្ត បង្ហាញក្តីបារម្ភ ពីការ សាកល្បងគ្រាប់បែកបរមាណូ ជាបន្តទៀត របស់រដ្ឋាភិបាលគីមជុងអ៊ុន។

មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការសាកល្បងម៉ាស៊ីនមី ស៊ីលថ្មី នោះក្នុងគោលដៅ ប្រើប្រាស់ សម្រាប់មីស៊ីលឆ្លងទ្វីប ICBM ។ កាល ពីដើមខែមីនា កន្លងមក មេដឹកនាំកូរ៉េ ខាងជើង គីមជុងអ៊ុន ក៏បានប្រកាសថា ប្រទេសនេះបានសាកល្បងដោយជោគ ជ័យ នៅម៉ាស៊ីនមីស៊ីល នៅទីតាំងបាញ់មី ស៊ីល Tongchang Ri ដោយបញ្ជាក់ថា នេះជាការចាប់ផ្តើម ថ្មីសម្រាប់វិស័យ ឧស្សាហកម្ម មីស៊ីលរបស់ប្រទេសនេះ។

ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វ ផ្សាយកូរ៉េខាងជើង បានផ្សាយថា ម៉ាស៊ីន មីស៊ីល ដែលបានសាកល្បងនោះមាន សមត្ថភាព បញ្ជូនផ្កាយរណប ខ្នាតអន្តរ ជាតិឡើងទៅកាន់តារាវិថីផែនដីបានដោយជោគជ័យ ។ ការប្រកាសបែបនេះមាន ន័យថា មីស៊ីលនោះមានរយៈចម្ងាយឆ្ងាយ អាចបំពាក់ក្បាលគ្រាប់បរមាណូ។ ក្រៅពីនេះមេដឹកនាំកូរ៉េខាងជើងក៏បានប្រកាសថា បានត្រៀមលក្ខណសាកល្បង មីស៊ីល ICBM ។

ក្រុមអ្នកឯកទេស អាមេរិកបានបញ្ជាក់ ថា នៅពេលនេះកូរ៉េខាងជើង បានខិត ខំសាកល្បង និងផលិតមីស៊ីលឆ្លងទ្វីប។ ក្រៅពីសាកល្បងម៉ាស៊ីនមីស៊ីល កូរ៉េខាង ជើងក៏កំពុងស្រាវជ្រាវ ប្រព័ន្ធនាំផ្លូវកាំជ្រួចមីស៊ីលផងដែរ។ នៅពេលដែលកូរ៉េខាង ជើង ផលិតបានមីស៊ីល ICBM អាចគំរាម កំហែងដល់អាមេរិក ដោយសារតែអាមេរិក មានចម្ងាយពីកូរ៉េខាងជើង តែ៩០០០ គីឡូម៉ែត្រប៉ុណ្ណោះ ចំណែកមីស៊ីល ICBM បាញ់បានរយៈចម្ងាយចាប់ពី ៥.៥០០ ដល់ ១០.០០០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះទៅ ទៀត។

មកទលពេលនេះកូរ៉េខាងជើង បាន សាកល្បងអាវុធ បរមាណូ ៥លើកមក ហើយ និងសាកល្បងកាំជ្រួចមីស៊ីលជាច្រើន លើក បើទោះបីមានការថ្កោលទោស ពី លោកខាងលិច និងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។

រដ្ឋាភិបាលកូរ៉េខាងជើងក៏បានប្រកាសផងដែរថា នឹងបន្តកម្មវិធីអាវុធរបស់ខ្លួន ដោយសារតែ កូរ៉េខាងជើង មិនទាន់មាន សុវត្ថិភាព សត្រូវ នៅតែប៉ុនប៉ងឈ្លានពាន ដដែល។ ទីក្រុងព្យុងយ៉ាងធ្លាប់បានបញ្ចាក់ ថា ការប្រទេសនេះផលិតអាវុធ គឺដោយ សារតែ អាមេរិកនិងកូរ៉េខាងជើង នៅតែ ចង់វាយប្រហារឈ្លានពាន់កូរ៉េខាងជើង តាមរយៈធ្វើសមយុទ្ធរួម៕

north korea (2) north korea (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print