ខឹងបុរសផឹកស៊ីឡូឡាស្រ្តីម្នាក់ទាញកែវស្រាវាយក្បាលរយះ៣សង់ទីម៉ែត្រ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសរយះក្បាលផ្នែកខាងក្រោយប្រវែង៣សង់ទីម៉ែត្រដោយស្នាដៃស្ត្រីម្នាក់ទាញកែវស្រាវាយក្បាលព្រោះខឹងបុរសរងគ្រោះផឹកស្រាក្បែរស្តូបដាក់ធាតុដូនតា ហើយស្រវឹងស្រែកឡូឡាផ្អើលអ្នកជិតខាង  ។

IMG-20150821-WA0009

ករណីស្រីវាយក្បាលបុរស មួយកែវស្រានេះបានកើតឡើងនៅវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅចំនុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះយ៉េន បូរ៉ា ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាកសិករ ។ ជនសង្ស័យមានឈ្មោះ សុង សារ៉េត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កសិករ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅក្បែរគ្នា ក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពពត៍មានពីនគរបាលមូលដ្ឋានបានអោយដឹងថា មុនពេលកើតជម្លោះជនរងគ្រោះបានផឹកស្រានៅពីមុខស្តូបដាក់ធាតុដូនតារបស់ជនសង្ស័យ ។ ពេលឃើញជនរងគ្រោះផឹកស្រវឹងហើយស្រែកឡូឡានៅមុខស្តូបដូនតា បានធ្វើអោយ ស្ត្រីសង្ស័យចុះពីលើផ្ទះមកស្តីអោយជនរងគ្រោះ ។ គ្រានោះ ជម្លោះពាក្យ សម្តីបានកើត ឡើងឈានដល់ហឹង្សា ដោយស្ត្រីសង្ស័យធាក់កៅអីដែលជនរងគ្រោះអង្គុយផឹកស្រាបណ្តាលអោយធ្លាក់កែវស្រាចេញពីដៃ ហើយត្រូវស្ត្រីសង្ស័យនោះទាញកែស្រាបានក៏វាយក្បាលជនរងគ្រោះមួយកែវទៀតបណ្តាលអោយរយះហូរឈាម ប្រវែង៣ សង់ទីម៉ែត្រ ក្រោយ ធ្វើសកម្មភាពស្ត្រីដៃឆើតចិត្តខ្លាំងបានរត់គេចខ្លួនបាត់ ។

លោកវង សែ អធិការរង ទទួលការងារព្រហ្មទណ្ឌស្រុកកៀនស្វាយបានអោយដឹងថា នេះជាករណីហឹង្សាដោយចេតនាដែលកើតចេញពីទំនាស់ពាក្យសំដីក្លាយជាហឹង្សា ពោលគឺផ្តើមចេញពីការទប់កំហឹងមិនបាន បន្ទាប់ពីកើតហេតុស្ត្រីសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនស្ត្រីដៃដល់ ៕

IMG-20150821-WA0010

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print