ថាមពលបរមាណូអគ្គិសនីមានសារសំខាន់បំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយថាមពលអគ្គិសនីបរមាណូអាចជួយសង្សំសំចៃថវិការ ព្រមទាំងជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស។ ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើនចាំបាច់ត្រូវតែខិតខំពង្រីកវិស័យអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន ។
ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឥណ្ឌាត្រូវការជាចាំបាច់នៅបរមាណូអគ្កិសនី។ ក្រោយទទួលបានជោគជ័យក្នុងការ សាងសង់រោងចក្រអគ្គិសនីដើរដោយ ថាមពលបរមាណូKudankulam ក្នុង តំបន់Tamil Nadu រដ្ឋាភិបាលឥណ្ឌាមាន គម្រោងសាងសង់បន្ថែមមួយទៀតដើម្បី បម្រើសេចក្ដីត្រូវការរបស់ប្រជាពល រដ្ឋក្នុងពេលដែលពលរដ្ឋឥណ្ឌាជាងពាក់កណ្ដាលនៅតំបន់ជនបទគ្មានអគ្គិសនី ប្រើប្រាស់ឡើយ ។
ឥណ្ឌានិងរុស្ស៊ីកំពុងតែជំរុញគម្រោង សាងសង់រោងចក្រអគ្គិសនីទី២នៅក្នុង រដ្ឋAhdhra Pradesh vij ដោយការសាង សង់នៅក្នុងតំបន់Haripur រងការជំទាស់ ពីប្រជាពលរដ្ឋរស់នៅទីនោះ ។
មន្ដ្រីក្រសួងថាមពលឥណ្ឌាបានឱ្យដឹងថា ការចរចារវាងមន្ដ្រីរដ្ឋាភិបាល នឹង នៅក្នុងរដ្ឋAhdhra Pradesh ទទួលបាន ជោគជ័យ។ ក្រៅពីនេះគម្រោងសាងសង់ រោងចក្រអគ្គិសនីនៅក្នុងស្រុកSrikakulam រដ្ឋAhdhra Pradesh សាងសង់ឡើងដោយ ក្រុមហ៊ុនអាមេរិកGeneral Electrichas ។
តម្រូវការថាមពលអគ្គិសនីជាការចាំ បាច់បំផុតសម្រាប់ប្រទេសឥណ្ឌា ពិសេស នៅក្នុងរដូវក្ដៅ ពលរដ្ឋឥណ្ឌាភាគច្រើន ត្រូវការអគ្គិសនីសម្រាប់ប្រើប្រាស់ម៉ាស៊ីុន ត្រជាក់ក៏ដូចជាការងារផ្សេងៗរបស់ពលរដ្ឋសម្រាប់អាជីវកម្មនៅក្នុង គ្រួសារ ។
ចំពោះជប៉ុនវិញក៏ដូច្នេះដែរ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែរីកចម្រើន អាចដណ្តើមមហាអំណាចសេដ្ឋកិច្ចទីពីរលើពិភពលោកមកវិញ ជប៉ុនត្រូវតែបង្កើតការប្រើប្រាស់ថាមពលបរមាណូអគ្គិសនី ជួយធ្វើឲ្យតម្លៃថាមពលចុះថោកជួយដល់ក្រុមហ៊ុនតូចនិងល្មមអាចដំណើរការបានចំណេញ ។
ទាំងនោះហើយបានជាជប៉ុនចាត់ទុកថា ថាមពលបរមាណូមានសារសំខាន់យ៉ាងខ្លាំង។ បើទោះជាមតិសាធារណៈភាគច្រើនប្រឆាំង បាតុករបានប្រមូលផ្តុំគ្នានៅមុខមជ្ឈមណ្ឌលនុយក្លេអ៊ែរ និងមុខគេហដ្ឋាននាយករដ្ឋមន្ត្រីក៏ដោយ ក៏មិនមែនជាឧបសគ្គអ្វីសម្រាប់ជប៉ុនដែរ ! នៅថ្ងៃអង្គារនេះ មជ្ឈមណ្ឌលអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ បានផ្តើមដំណើរការឡើងវិញ ជាលើកដំបូង បន្ទាប់ពីត្រូវបានបញ្ឈប់ទាំងស្រុងអស់រយៈពេលជិតពីរឆ្នាំ។ មជ្ឈមណ្ឌលនុយក្លេអ៊ែរ សិនដៃ ដែលស្ថិតនៅឆ្ងាយជាងគេបំផុតពីទីក្រុងតូក្យូ បានឆ្លងកាត់វិញ្ញាសារសុវត្ថិភាព កំរិតគ្រោះថ្នាក់ដូចមហន្តរាយហ្វូគូស្ហ៊ីម៉ា អស់ជាច្រើនថ្ងៃ។ សម្រាប់រដ្ឋាភិបាលជប៉ុន សុវត្ថិភាពនុយក្លេអ៊ែរដែលជាអាទិភាពចំបងត្រូវបានធានាហើយ ដូច្នេះត្រូវតែផ្តល់សន្ទុះថ្មីដល់ឧស្សាហកម្មនេះ ។
ជប៉ុនបានសន្យាធ្វើគ្រប់យ៉ាង ដើម្បីកុំឱ្យពិភពលោកស្គាល់គ្រោះមហន្តរាយនុយក្លេអ៊ែរដូចជប៉ុន កាលពី៧០ឆ្នាំមុន និងដើម្បីឱ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ តែដោយជប៉ុនជាប្រទេសខ្សត់ខ្សោយ ខ្វះធនធានធម្មជាតិខ្លាំងសម្រាប់ផលិតថាមពល ជប៉ុនត្រូវការខ្លាំងថាមពលនុយក្លេអ៊ែរ។ ដូច្នេះជប៉ុនត្រូវការអភិវឌ្ឍន៍និងការពារថាមពលបានមកនុយក្លេអ៊ែរ ឬហៅនុយក្លេអ៊ែរស៊ីុវិល ។
ការផ្តល់សន្ទុះថ្មីដល់ឧស្សាហកម្មនុយក្លេអ៊ែរ ជាប្រការដ៏ចាំបាច់បំផុតសម្រាប់ជប៉ុន ! សម្រាប់រដ្ឋាភិបាលលោកស៊ីនហ្សូអាបេ ដាក់ដំណើរការមជ្ឈមណ្ឌលអគ្គីសនី ដើរដោយនុយក្លេអ៊ែរឡើងវិញនេះ គឺដើម្បីកាត់បន្ថយចំណាយដ៏មហាសាលរបស់ជប៉ុន ទិញធនធានធម្មជាតិ ពីបរទេស ក្នុងបរិមាណច្រើន សម្រាប់យកមកបំប៉នសេចក្តីត្រូវការផ្នែកថាមពលរបស់ប្រទេស។ ក្នុងរយៈពេលពីរឆ្នាំ ដែលគ្មានថាមពលនុយក្លេអ៊ែរនេះ ជប៉ុនបានចំណាយទិញប្រេង-ឧស្ម័នក៏ច្រើន ឯតម្លៃអគ្គិសនីក៏ឡើងថ្លៃខ្លាំងទៀត ! បើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំងប្រចាំទីក្រុងតូក្យូ តម្លៃភ្លើងបានឡើងប្រមាណ៣០%ចំពោះតម្លៃលក់រាយតាមផ្ទះ និងឡើងដល់ទៅ៣៥%នៅតាមរោងចក្រ ដែលធ្វើ ឱ្យក្រុមហ៊ុនខ្លះសុខចិត្តប្តូរទីតាំងទៅប្រទេសផ្សេងដែលមានថាមពលថោកជាងជប៉ុន។ ចំណាយផ្នែកថាមពលនេះបានបន្ទុចបង្អាក់ខ្លាំងកំណើតសេដ្ឋកិច្ចជាតិ ។
មោទនភាពជប៉ុនផងនោះ គឺជប៉ុនអាចនឹងក្លាយទៅជាអ្នកជំនាញផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ។ បន្ទាប់ពីរងគ្រោះមហន្តរាយនៅហ្វូគូស្ហ៊ីម៉ាមក ជប៉ុនបានកំណត់បទដ្ឋានសុវត្ថិភាពនុយក្លេអ៊ែរ យ៉ាងតឹងតែងបំផុតជាងគេ នៅពិភពលោក ! អាជ្ញាធរឯករាជ្យថ្មី ទទួលបន្ទុកត្រួតពិនិត្យសុវត្ថិភាពនុយក្លេអ៊ែរ បានអះអាងថា ជប៉ុនគ្មានថ្ងៃស្គាល់គ្រោះមហន្តរាយនុយក្លេអ៊ែរដូចហ្វូគូស្ហ៊ីម៉ាទេ។ មជ្ឈមណ្ឌលនុយក្លេអ៊ែរ សិនដៃ ដែលមានទីតាំងនៅក្នុងតំបន់ភ្នំភ្លើង ទើបអាចចាប់ដំណើរការជាថ្មីនៅថ្ងៃនេះ ក៏ព្រោះតែត្រូវឆ្លងកាត់វិញ្ញាសាសុវត្ថិភាពគ្រប់បែបទាំងអស់ ។
ជប៉ុនផ្អាកមជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងស្រុងនោះ តែជប៉ុនមិនខ្វះថាមពលសម្រាប់បំប៉នសេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទេ។ ជប៉ុនបានងាកទៅទាញថាមពលអគ្គីសនី ពីមជ្ឈមណ្ឌលដើរដោយធ្យូងថ្ម ដែលបំពុលបរិស្ថានយ៉ាងខ្លាំង មកបម្រើសេចក្តីត្រូវការដល់(៩១,១%) និងមជ្ឈមណ្ឌលដើរដោយកម្តៅ ៨,៥% និងថាមពលមិនចេះរីងស្ងួត (ថាមពលព្រះអាទិត្យ ខ្យល់ …)០,៣៥% ។
ប៉ុន្តែគេមិនទាន់អាចដឹងដោយច្បាស់លាស់អំពីចំនួនមជ្ឈមណ្ឌលនុយក្លេអ៊ែរដែលជប៉ុនចង់ឱ្យដំណើរការឡើងវិញនោះទេ។ ជាសរុប និងដោយមិនរាប់អំពីម៉ាស៊ីនប្រតិករនុយក្លេអ៊ែរទាំង៦ នៅហ្វូគូស្ហ៊ីម៉ា ដៃឈី ជប៉ុនមានមជ្ឈមណ្ឌលអគ្គីសនីនុយក្លេអ៊ែរ ៤៨ ក្នុងនោះមាន៥ យ៉ាងតិច នឹងត្រូវរំលាយចោល ។
ក្រោយមហន្តរាយនៅហ្វូគីស្ហ៊ីម៉ា ជប៉ុនក៏បានចាប់ផ្តើមគិតគូរ ស្វែងរកថាមពលមិនចេះរីកស្ងួតដែរ។ ថ្វីបើក្រុមហ៊ុនអគ្គីសនី មិនខ្វល់ខ្វាយនឹងថាមពលព្រះអាទិត្យក្តី ក៏ជប៉ុនមិនធ្វេសប្រហែសនឹងអភិវឌ្ឍន៍ថាមពលគ្មានផ្សែង មិនចេះរីកស្ងួត ឱ្យមានសក្តានុពល ដល់៥៦%នៃតម្រូវការផ្នែកអគ្គីសនី ចាប់ពីឆ្នាំ២០៣០ទៅ ។
សារសំខាន់របស់ថាមពលនុយក្លេអ៊ែរបានជាប្រទេសអីរ៉ងនិងប្រទេសមួយចំនួនទៀតខិតខំពង្រឹងវិស័យនោះដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត បំពេញតាមតម្រូវការរបស់ពលរដ្ឋ ៕